Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ថា អាមេរិក រញ៉េរញ៉ៃណាស់ ហើយឲ្យមេធាវីតំបន់ Manhattan លាលែងពីតំណែងទៅ

បានផុស

នៅ

ក្រោយឡើងតុលាការនៅតំបន់ Manhattan ទីក្រុងញ៉ូវយ៉ករួចហើយ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ពេលនេះសហរដ្ឋអាមេរិកគឺរញ៉េរញ៉ៃណាស់ ហើយវានឹងមិនកើតឡើងនោះទេ បើសិនលោកជាប្រធានាធិបតី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសុន្ទរកថាទៅកាន់អ្នកគាំទ្រនៅឯអចលនទ្រព្យ Mar-a-Lago លោក ត្រាំ បានថ្លែងថា “សហរដ្ឋអាមេរិករញ៉េរញ៉ៃណាស់ សេដ្ឋកិច្ចរបស់យើងកំពុងធ្លាក់ចុះ អតិផរណាក៏មិនអាចគ្រប់គ្រងបាន ជាពិសេសរុស្ស៊ីបានចូលរួមជាមួយនឹងចិន ។ មួយវិញទៀត តើអ្នកអាចជឿបានទេ អារ៉ាប៊ីសាអូឌីត ក៏ចូលរួមជាមួយអ៊ីរ៉ង់ផងដែរ” ។

ទន្ទឹមនោះ អតីតប្រធានាធិបតីអាមេរិកទី ៤៥ រូបនេះក៏បានអំពាវនាវឲ្យមេធាវីតំបន់ Manhattan លោក Alvin Bragg និងចៅក្រមផ្សេងទៀត ប្រកាសលាលែងពីតំណែងផងដែរ ។

លោក ត្រាំ បានហៅលោក Bragg ថាជា “ឧក្រិដ្ឋជន” ហើយគួរតែត្រូវបានកាត់ទោស ខណៈលោកក៏បានចាត់ទុកលោក Juan Merchan ចៅក្រម​ក្នុង​សំណុំ​រឿង​លុយ​កាក់​សូកប៉ាន់នេះ មានការ​លម្អៀង​ប្រឆាំងនឹងរូប​លោកផងដែរ ​ដែរ ។

គួរបញ្ជាក់ជាថ្មី លោក ដូណាល់ ត្រាំ ដែលមានវ័យ ៧៦ ឆ្នាំ គឺជាអតីតប្រធានាធិបតីអាមេរិកដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលប្រឈមមុខនឹងករណីព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងសំណុំរឿងផ្ដល់ប្រាក់សូកប៉ាន់បំបិទមាត់ទៅឲ្យតារាអាសអាភាស Stormy Daniels កាលពីឆ្នាំ ២០១៦ ។

ទោះយ៉ាងណា បន្ទាប់ពីបានប្រគល់ខ្លួននៅទីក្រុងញូវយ៉ក អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានសារភាពទោសកំហុសនោះទេ លើបទចោទប្រកាន់ព្រហ្មទណ្ឌទាំង ៣៤ ករណីនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ក្រោយឡើងតុលាការ លោក ត្រាំ វាយប្រហារចំៗ មិនសំចៃមាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទី មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ២ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម២ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម