ព័ត៌មានជាតិ
លោក គង់ វិបុល រំលឹកឱ្យម្ចាស់អាជីវកម្មបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ ដើម្បីចៀសវាងការផាកពិន័យទោសទណ្ឌ
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានក្រើនរំលឹកឱ្យម្ចាស់អាជីវកម្ម ដែលមិនទាន់បានចុះបញ្ជីពន្ធដារឱ្យមកបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធ ដើម្បីចៀសវាងនូវការផាកពិន័យទោសទណ្ឌនានា ក្នុងទិដ្ឋភាពមួយ គឺបានបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ និងឈានទៅបំពេញកាតព្វកិច្ចសារពើពន្ធផ្សេងទៀត ហើយក្នុងទិដ្ឋភាពមួយទៀត គឺបង្កើតឱកាសដល់ខ្លួនឯងក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម ជាពិសេសការផ្គត់ផ្គង់ទំនិញ ឬសេវាជូនសហគ្រាស ធំៗ។
លោក បានបញ្ជាក់ដូច្នេះថា« បច្ចុប្បន្នគេចង់រកទទួលទានជាមួយអ្នកដែលបានចុះបញ្ជីពន្ធដារត្រឹមត្រូវតែប៉ុណ្ណោះដោយសារពេលមានប្រតិបត្តិការទិញ-លក់ គេនឹងទទួលបានវិក្កយបត្រត្រឹមត្រូវដើម្បីយកទៅកាត់កងចំណាយ ឬអាករលើធាតុចូលបាន»។
បើតាមលោក គង់ វិបុល ការជំរុញការចុះបញ្ជីពន្ធដារ គឺជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពដទៃទៀត ត្រូវធ្វើការចុះបញ្ជីឱ្យអស់នូវសហគ្រាស ដែលកំពុងប្រកបអាជីវកម្មនៅទូទាំងប្រទេសស្របតាមបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។
សហគ្រាសទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ពីការចុះបញ្ជីនេះ រួមមាន
១. មានឈ្មោះជាសហគ្រាស បានអនុវត្ត ត្រឹមត្រូវតាមច្បាប់កំណត់
២. ទទួលបាននូវសេវាផ្តល់ព័ត៌មាន ជាប្រចាំអំពីដំណើរការនៃប្រព័ន្ធពន្ធដារ និងនីតិវិធីនៃការ កំណត់ពន្ធស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ
៣. សម្រាប់យន្តការអាករលើតម្លៃបន្ថែម នៅពេលលក់ឱ្យអតិថិជន ជាបុគ្គលជាប់អាករ បុគ្គលនោះអាចទទួលបានអាករលើធាតុចូល ដើម្បីធ្វើការកាត់កងអាករលើធាតុចេញ
៤. ចំពោះចំណាយរបស់បុគ្គលជាប់អាករ នោះអាចអនុញ្ញាតឱ្យកាត់កងបាន
៥. ទទួលបានការលើកទឹកចិត្តផ្សេងៗ ស្របតាមគោលនយោបាយផ្នែកពន្ធដាររបស់រាជរដ្ឋាភិបាល
៦. ការប្រកួតប្រជែងដោយស្មើភាពគ្នារវាងអាជីវកម្មនិង អាជីវកម្ម
៧. អាចទទួលបានការទុកចិត្តពីអ្នកវិនិយោគទុនក្នុងនិងក្រៅប្រទេសក្នុងការសម្រេចធ្វើការវិនិយោគជាមួយសហគ្រាសដែលមាន អនុលោមភាពពន្ធដារ និងអត្ថប្រយោជន៍ផ្សេងៗ ទៀតផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងចុះអង្កេតសហគ្រាសនៅ ខណ្ឌដូនពេញ និងខណ្ឌជ្រោយចង្វារ ហើយកិច្ចការនេះ នឹងបន្តអនុវត្តនៅទូទាំងប្រទេស។ ជាមួយគ្នានេះ លោក គង់ វិបុល បានលើកឧទាហរណ៍ថា មានភោជនីយដ្ឋានពីរនៅជាប់គ្នា មួយចុះបញ្ជី និងបង់ពន្ធត្រឹមត្រូវ និងមួយទៀតមិនបានចុះបញ្ជីនិងបង់ពន្ធសោះ។ តើមានការប្រកួតប្រជែងដោយស្មើភាពឬទេ?។ លោកបញ្ជាក់ថា វិធានការអង្កេតសហគ្រាស គឺជាវិធានការមួយក្នុងការពង្រឹងការប្រកួតប្រជែងដោយស្មើភាព (Level Playing Field) និងឆ្លើយតបទៅនឹងសំណូមពររបស់សហគ្រាសដែលរកស៊ីបង់ពន្ធត្រឹមត្រូវ៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?