កីឡា
ផ្លូវការ! កម្ពុជានៅពូល A រីឯវៀតណាម នៅពូល B ជាមួយ ថៃ ហើយនារីកម្ពុជានៅពូល B
ការចាប់ឆ្នោតបាល់ទាត់វិញ្ញាសាបុរស និងនារី សម្រាប់កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាចេញហើយ។

ក្រុមម្ចាស់ផ្ទះកម្ពុជាស្ថិតនៅពូល A ជាមួយក្រុមខ្លាំងឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត ខណៈពូល B មានក្រុមម្ចាស់មេដាយមាសឆ្នាំចាស់ វៀតណាម ថៃ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ។
- ពូល A៖ កម្ពុជា ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត។
- ពូល B៖ វៀតណាម ថៃ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ។
ការប្រកួតពូល A ធ្វើនៅទីលានវាលស្មៅធម្មជាតិនៃពហុកីឡដ្ឋានជាតិ (អូឡាំពិក) ខណៈការប្រកួតពូល B ធ្វើនៅកីឡដ្ឋានព្រីនស៍របស់ក្លឹបវិសាខាចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែឧសភា ទើបចប់។

ចំពោះវិញ្ញាសាបាល់ទាត់នារី ក្រុមម្ចាស់ផ្ទះកម្ពុជាស្ថិតនៅពូល B ជាមួយក្រុមខ្លាំងថៃ សិង្ហបុរី និងឡាវ ខណៈពូល A មានក្រុមវៀតណាម ហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
- ពូល A ៖ វៀតណាម ហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី
- ពូល B ៖ កម្ពុជា ថៃ សិង្ហបុរី និងឡាវ។
ការប្រកួតបាល់ទាត់នារីធ្វើនៅកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោន និងស្តាតចាស់ ដែលនឹងចាប់ផ្តើមបើកឆាកប្រកួតពីថ្ងៃទី២៩ ខែមេសានេះតទៅរហូតដល់ថ្ងៃទី១៦ ខែឧសភា ទើបចប់៕


អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច