Connect with us

ព័ត៌មានជាតិ

សង្រ្កាន្តឆ្នាំថ្មី ៣ថ្ងៃ នៅវិទ្យាល័យកោះកុង មានការគាំទ្រច្រើនពីសំណាក់សិស្សានុ-សិស្ស និងពលរដ្ឋ

បានផុស

នៅ

រយៈពេល ៣ថ្ងៃ នៃកម្មវិធីសង្រ្កាន្តឆ្នាំថ្មីក្នុងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង មានការគាំទ្រចូលរួមលេងកម្សាន្តច្រើន ពីសំណាក់សិស្សានុ-សិស្ស និងប្រជាពលរដ្ឋក្នុងខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង បានរៀបចំសង្រ្កាន្តឆ្នាំថ្មីរយៈពេល ៣ថ្ងៃហើយ ដោយបែង ចែងជាកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ បង្រៀនការចង្វាក់រាំសារាវ៉ាន់ ឡាំលាវ ចូកកំពឹស រាំរង់ កន្រ្ទឹម លក់នំចំណីបែបខ្មែរ ក៏ដូជាធ្វើពិធីរម្លឹកគុណអ្នកគ្រូលោកគ្រូតាមរយៈនិមន្តព្រះសង្ឃសូត្រលើករាសី។

លោក ផូ ប៊ុនធឿន នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង បានឲ្យដឹងនៅរសៀលថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៣នេះថា កម្មវិធីសង្រ្កាន្តឆ្នាំថ្មីឆ្នាំនេះ មានការចូលរួមគាំទ្រច្រើនមិននឹកស្មានដល់ពីសំណាក់ក្រុមសិស្សានុ-សិស្ស និងប្រជាពលរដ្ឋ ដោយពួកគេនាំគ្នាបង្កើតបរិយាកាសសប្បាយរីករាយ​ ក្នុងបរិវេណសាលាដែលជាការរៀបចំរបស់គណៈគ្រប់គ្រង។

លោក ផូ ប៊ុនធឿន ក៏មិនភ្លេចឡើយចំពោះការអរគុណដល់សប្បុរសជន ដែលជួយឧបត្តម្ភគាំទ្រជាធនធានថវិកា និងសម្ភារៈផ្សេងៗដល់សាលារៀន ដើម្បីធ្វើយ៉ាងណាឲ្យមានភាពរលូនជោគជ័យ និងបន្សល់ទុកនូវស្នាមញញឹមជាអនុស្សវរីយ៍ ព្រមទាំងបន្តថែរក្សាវប្បធម៌ប្រពៃណីជាតិខ្មែរយើង ទៅថ្ងៃមុខទៀត។

យុវតី ហៀង ចរិយា និងយុវជន សុទីន យល់ថា ការបង្កើតឲ្យកម្មវិធីសង្រ្កាន្តឆ្នាំថ្មីនៅពេលនេះ មានលក្ខណៈទ្រង់ទ្រាយធំខុសពីឆ្នាំមុនឆ្ងាយ ដោយមានកម្មវិធីសប្បាយជាច្រើនបែបប្រពៃណីជាតិខ្មែរយើង ហើយពួកគេស្នើសុំដល់គណៈគ្រប់គ្រងសាលារៀន បន្តរៀបចំកម្មវិធីដូចពេលនេះនៅឆ្នាំក្រោយៗទៀតផងដែរ។

បើតាមក្រុមយុវសិស្សទាំងពីរខាងលើ ពួកគេបានយល់ដឹងពីតម្លៃការថែរក្សាល្បែងប្រជាប្រិយខ្មែរ ដែល​ដូនតាបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ។ ដូច្នេះពួកគេ និងយុវជនដ៏ទៃនឹងបន្តចូលរួមការពារទៅថ្ងៃអនាគត តាមរយៈផ្សព្វផ្សាយដល់មហាជនបានដឹងពីអ្វី ដែលខ្មែរកំពុងមាន៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ វិនាទី មុន

ខេត្តមណ្ឌលគិរី នឹងរៀបចំពិព័រណ៌ផលិតផលខ្មែររយៈពេល៤ថ្ងៃនៅសប្តាហ៍ក្រោយ

ព័ត៌មានជាតិ៣ នាទីutes មុន

កម្ពុជាប្រាប់ជប៉ុនពីអាទិភាពរបស់រដ្ឋាភិបាលក្នុងការកសាងស្ថាប័នស្អាតស្អំ ដើម្បីធានាការអភិវឌ្ឍ

សេចក្ដីជូនដំណឹង៣ នាទីutes មុន

ធនាគារ ABA និងក្រសួងពាណិជ្ជកម្មដាក់ឲ្យប្រើប្រាស់ផ្លែតហ្វមទូទាត់អនឡាញសម្រាប់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា 

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ប្រកាស​មិន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ G20 នៅ​អាហ្វ្រិក​ខាង​ត្បូង

ជីវិតកម្សាន្ដ៨ នាទីutes មុន

​ផ្ទុះ​កំហឹង តារា​កំប្លែង​ម្នាក់ លាត​ត្រដាង​ថា ​គាត់​មិន​អើពើនឹង Jin សមាជិក​ក្រុម BTS កាល​ពី​អតីតកាល

Sokha Hotels

ព័ត៌មានពេញនិយម