Connect with us

ជីវិតកម្សាន្ដ

ល្បីខ្លាំង ! បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ត្រូវបានស្រីស្អាតថៃយកទៅ Reaction និងសរសើរមិនដាច់ពីមាត់

បានផុស

នៅ

ពិតជាមិនធម្មតាមែន បទចម្រៀង «ស្រលាញ់អ្វីដែលខ្មែរមាន » របស់ផលិតកម្ម Galaxy Navatra ដែលទើបតែចេញ Teaser កាលពីពេលថ្មីៗនេះ ត្រូវបាន influencer ថៃមួយរូបដែលមានឈ្មោះថា Fangko_ok យកទៅ Reaction ហើយកោតសរសើរមិនដាច់ពីមាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងវីដេអូ Reaction ប្រមាណជាង ៨នាទី influencer ស្រីស្អាតរូបនេះ បានបង្ហាញការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំងចំពោះ ទស្សនីយភាពនៅក្នុងវីដេអូបទចម្រៀងមួយបទនេះ ដោយមានលាយបញ្ចូលគ្នានូវ ប្រាសាទអង្គរវត្ត តំបន់ទេសចរណ៍ ប្រវត្តិសាស្រ្ត និងបណ្តាកោះល្បីៗនៅក្នុងប្រទេសកម្ពុជា។ ពិសេសជាងនេះទៅទៀតនោះ គឺត្រង់ឈុត តារាចម្រៀង រួមជាមួយអ្នករាំអម នៅតំបន់កោះពេជ្រ ធ្វើឱ្យ influencer ភ្ញាក់ផ្អើលហើយសរសើរថា ស្អាត។

លើសពីនេះទៅទៀត influencer ស្រីស្អាតរូបនេះ បានកោតសរសើរពីប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានសន្តិភាព រួមជាមួយការអភិវឌ្ឍទៅមុខជាលំដាប់ គ្រប់ខេត្ត គ្រប់ក្រុង។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ នោះឡើយ ដែល influencer ថៃ ដ៏ល្បីមួយរូបនេះបានធ្វើការ Reaction ទៅលើបទចម្រៀងរបស់ផលិតកម្ម Galaxy Navatra ពោលគឺកញ្ញាធ្លាប់បាន Reaction បទរបស់ តារាចម្រៀង សំនៀងក្រអួន តន់ ចន្ទសីម៉ា ជាមួយនឹងតារាប្រុសសំឡេងស្អក គឺលោក ខេម ដែលមានចំណងជើងថា «ក្រមុំ Grade A » ម្ដងរួចមកហើយ។

យ៉ាងណាមិញ ចង់ដឹងថា influencer ស្រីស្អាតរូបនេះ Reaction បែបណានោះ ទៅទស្សនាវីដេអូនៅខាងក្រោម៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម