ព័ត៌មានអន្ដរជាតិ
អង់គ្លេស រកឃើញអ្នកផ្ទុកវីរុសគ្រោះថ្នាក់ ដែលឆ្លងតាមរយៈចៃឆ្កែ
មន្ត្រីសុខាភិបាលអង់គ្លេសបានព្រមានថា មេរោគគ្រោះថ្នាក់ ឆ្លងតាមរយៈចៃឆ្កែ ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងផ្នែកមួយចំនួននៃប្រទេសនេះ។

មេរោគរលាកខួរក្បាល (TBEV) ដែលបង្កឡើងដោយចៃឆ្កែខាំ ត្រូវបានទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) រកឃើញក្នុងខ្លួនអ្នកជំងឺចំនួន៣នាក់ នៅទីក្រុង Yorkshire, Norfolk និងតាមព្រំដែនទីក្រុង Hampshire។
បច្ចុប្បន្ន មេរោគនេះ បានរាលដាលក្នុងផ្នែកខ្លះនៃទ្វីបអឺរ៉ុបនិងអាស៊ី ហើយឥឡូវ បានឆ្លងចូលដល់ចក្រភពអង់គ្លេសហើយ ខណៈអ្នកជំនាញព្រមានថា TBEV ទំនងជាមិនបាត់ទៅវិញទេ។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីសុខាភិបាលសាធារណៈនិយាយថា ហានិភ័យនៅមានកម្រិតទាបណាស់ ប៉ុន្តែបានជំរុញឲ្យមនុស្សទាំងឡាយមានការប្រុងប្រយ័ត្ន និងស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រ ប្រសិនបើពួកគេធ្លាក់ខ្លួនឈឺបន្ទាប់ពីត្រូវចៃឆ្កែខាំ។
វេជ្ជបណ្ឌិត Helen Callaby មកពី UKSA បាននិយាយថា “ថ្វីបើហានិភ័យចំពោះមនុស្សទូទៅនៅមានកម្រិតទាបក៏ពិតមែន ប៉ុន្តែវាជារឿងសំខាន់បំផុតសម្រាប់អ្នកទាំងអស់គ្នា ដែលត្រូវប្រុងប្រយ័ត្នដើម្បីការពារខ្លួនកុំឲ្យចៃឆ្កែខាំ”។
ជាធម្មតា វីរុសនេះបង្កជារោគសញ្ញាដូចជំងឺគ្រុនផ្តាសាយស្រាលដែរ ប៉ុន្តែអាចនាំឲ្យមានការឆ្លងមេរោគធ្ងន់ធ្ងរនៅក្នុងប្រព័ន្ធសរសៃប្រសាទកណ្តាល ដូចជាជំងឺរលាកស្រោមខួរ ឬរលាកខួរក្បាល។ ករណីធ្ងន់ធ្ងរជាងនេះ អាចរួមមានគ្រុនក្តៅខ្លាំង ឈឺក្បាល ឈឺ ក វង្វេងស្មារតី ឬសន្លប់ជាដើម ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រទេសនៅអាហ្វ្រិក កើតជំងឺហូរឈាមតាមច្រមុះដ៏អាថ៌កំបាំង ពេលនេះសម្លាប់មនុស្សបណ្តើរៗហើយ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម