Connect with us

ព័ត៌មានជាតិ

សង្ក្រាន្ត​វត្តភ្នំ​ នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ មាន​រយៈពេល ០៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមេសា អាជ្ញាធរ​រាជធានី​អំពាវនាវ​អោយចូល​រួម​អោយ​ច្រើន​កុះករ

បានផុស

នៅ

ភ្នំពេញ​ ៖ រដ្ឋបាល រាជធានី​ភ្នំពេញ នឹង​រៀបចំ “​សង្ក្រាន្ត​វត្តភ្នំ​” នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ រយៈពេល ០៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង ០៨:០០​នាទី​ព្រឹក ដល់​ម៉ោង ២០:០០​នាទី នៃ​ថ្ងៃ​នីមួយៗ ដោយមាន​កម្មវិធី​បែប​ប្រពៃណី​សាសនា និង​កម្មវិធី​កម្សាន្ត​សប្បាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ រដ្ឋបាល រាជធានី​ភ្នំពេញ​មានន័យថា យោង​ផែនការ​ណែនាំ​លេខ ០២/២០២៣ គជប​អ ចុះ​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២៣ របស់​គណៈកម្មាធិការ ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ និង​សេចក្ដីណែនាំ​លេខ ០០៣/២៣ ស​ណន​.​អ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៣ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ដីពី​ការរៀបចំ​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ គ​.​ស​.២០២៣។

ដើម្បី​ចូលរួម​អបអរសាទរ​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ គ​.​ស​.២០២៣ នៅ​រាជធានី ភ្នំពេញ ខាងមុខនេះ និង​ញ៉ាំងឱ្យ​ពិធីបុណ្យ​ប្រព្រឹត្ត​ទៅដោយ​អធិកអធម បង្ក​ភាពសប្បាយ​រីករាយ​ជូន​បងប្អូន ប្រជាពលរដ្ឋ ព្រមទាំង​រក្សាបាន​នូវ​ទំនៀមទម្លាប់ ប្រពៃណី និង​សិល្បៈ​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​ជាតិ រដ្ឋបាល រាជធានី​ភ្នំពេញ នឹង​រៀបចំ “​សង្ក្រាន្ត​វត្តភ្នំ​” នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ រយៈពេល ០៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង ០៨:០០​នាទី​ព្រឹក ដល់​ម៉ោង ២០:០០​នាទី នៃ​ថ្ងៃ​នីមួយៗ។

ដោយមាន​កម្មវិធី​បែប​ប្រពៃណី​សាសនា និង​កម្មវិធី​កម្សាន្ត​សប្បាយ ដូចជា​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ពិធី​គោរព ទីទួល​ដូនពេញ ពិធី​ដង្ហែ​ព្រះ​ពុទ្ធរូប ពិធី​ពូន​ភ្នំខ្សាច់ ពិធីបុណ្យ​ស្រង់​ព្រះ ការសម្តែង​សិល្បៈ​របាំ​ត្រុដិ របាំ​បុរាណ​ផ្សេងៗ ការលេង​ល្បែង​ប្រជាប្រិយ​ជាតិ (​ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោល​ឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្តើម​ស្លឹកឈើ និង​ល្បែង​ប្រជាប្រិយ​ជាតិ​ផ្សេងទៀត​) ការប្រគំ​តន្ត្រីបុរាណ​-​សម័យ ការ​រាំលេង កម្សាន្ត និង​ការ​ដាក់តាំង​បង្ហាញ​គំនូរ​បុរាណ និង​វត្ថុ​សិល្បៈ​វប្បធម៌​។​ដូចនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន សូម​អញ្ជើញ មក​ចូលរួម​ទស្សនា​កម្សាន្ត​សប្បាយ​នៅ​សង្ក្រាន្ត​វត្តភ្នំ ឱ្យបាន​ច្រើន​កុះករ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

សន្តិសុខសង្គម២៦ នាទីutes មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម