ព័ត៌មានជាតិ
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជំរុញឲ្យអភិបាលរងខេត្តកែបទើបតែងតាំងថ្មី ប្រឹងប្រែងបំពេញការងារដើម្បីចូលរួមអភិវឌ្ឍន៍ខេត្ត
លោក លេង វី រដ្ឋលេខាធិការ បានតំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រសាសន៍លើកឡើងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកែបថ្មីសាលាខេត្តកែប។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរងខេត្តកែបថ្មី នៃខេត្តកែប រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផ្តល់ក្តីរំពឹងខ្ពស់ថា សមាជិកថ្មីក្នុងជួរគណៈអភិបាលខេត្តកែប នឹងខិតខំប្រឹងប្រែងអនុវត្តន៍ តួនាទីភារកិច្ចតាមរយៈចំណេះដឹង សមត្ថភាព គុណធម៌ និងបទពិសោធន៍ ដែលមានពីមុនមក ដើម្បបន្តចូលរួមក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ខេត្តកែប អោយកាន់តែមានការរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

ជាមួយនឹងការរំពឹងទុកជាមុនដូចនេះ លោកបានស្នើឲ្យគ្រប់មន្ទីរនិងអ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋ ត្រូវផ្តល់ការគាំទ្រ ដល់លោក ប៊ុន យោង ដែលជាអភិបាលរងខេត្តកែបទើបតែងតាំងថ្មី ដើម្បីរួមគ្នាថែរក្សាសន្តិភាព ពង្រឹងស្ថេរភាពនយោបាយ ស្ថេរភាពសង្គម សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងខិតខំរួមគ្នា ក្នុងការអភិវឌ្ឍខេត្តកែប ឲ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យ បន្តបន្ទាប់ថែមទៀត។

ជាមួយគ្នានេះ លោកបានណែនាំឲ្យថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្រូវពង្រឹងរបៀបរបបធ្វើការងារទំនាក់ទំនងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ក្នុងនោះប្រធានក្រុមប្រឹក្សា និងអភិបាល ត្រូវធ្វើជាស្នូលក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្នុងរដ្ឋបាលរបស់ខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ក្នុងពិធីខាងលើថា មួយរយៈពេលកន្លងមកនេះ ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាពលរដ្ឋខេត្តកែបទាំងអស់ បានរួមគ្នាក្នុងការថែរក្សានូវសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងក្របខណ្ឌខេត្តទាំងមូល ជាមួយការសម្រេចបាននូវការកសាងបានសមិទ្ធផលជាច្រើន ដែលជាការរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តកែប។

ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រមុខថ្នាក់ដឹកនាំជាតិ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តនាពេលនេះ លោក ប៊ុន យោង បានប្តេជ្ញាចិត្ត ក្នុងការយកកម្លាំងកាយចិត្ត សមត្ថភាព លទ្ធភាព ព្រមទាំងបទពិសោធន៍ ចូលរួមអនុវត្តឲ្យបានត្រឹមត្រូវនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសច្បាប់ស្តី ពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ការងារវិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចតែងតាំងលោក ប៊ុន យោង ឋានន្តរសក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៥ នៃក្របខណ្ឌ មន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាអភិបាលរង នៃគណៈអភិបាលខេត្តកែប តាមអនុក្រឹត្យលេខ ២៨០ អនក្រ.តត ចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣៕
ដោយ ៖ សឹង រ៉ាត់





-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?