Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូឡូញ សន្យាផ្តល់ យន្តហោះចម្បាំងបន្ថែមទៀតទៅឲ្យ អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ូឡូញ ខណៈម្ចាស់ផ្ទះសន្យាថា​ នឹងបញ្ជូនយន្តហោះចម្បាំងបន្ថែមទៀតទៅឲ្យទីក្រុងកៀវ។

លោក Volodymyr Zelensky (ឆ្វេង) និងលោក Andrzej Duda (រូបថត៖ EPA)

ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda និយាយថា លោកនឹងបញ្ជូនយន្តហោះចម្បាំង MiG-29 សម័យសូវៀតដែលនៅសេសសល់របស់ប៉ូឡូញ ប្រសិនបើអ៊ុយក្រែន នៅតែត្រូវការ។

លោក Duda បានអះអាងជាថ្មីថា ប្រទេសនេះ គាំទ្រយ៉ាងមុតមាំចំពោះការប៉ុនប៉ងរបស់ទីក្រុង កៀវ ក្នុងការចូលរួមជាមួយអង្គការណាតូ ហើយលោកកំពុងព្យាយាមធ្វើកិច្ចការដើម្បីទទួលបានការធានាសន្តិសុខ ដែលនឹងពង្រឹងសក្តានុពលយោធារបស់អ៊ុយក្រែន។

ស្របពេលជាមួយគ្នានោះដែរ លោក Zelensky បានថ្លែងអំណរគុណដល់ប្រទេសប៉ូឡូញសម្រាប់ការគាំទ្ររបស់ខ្លួន ប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី។

យន្តហោះចម្បាំង MiG-29 (រូបថត៖ កងទ័ពអាកាសអាមេរិក)

គួរបញ្ជាក់ថា លោក Zelensky បានទៅដល់ទីក្រុង វ៉ាសូវី កាលពីព្រឹកថ្ងៃពុធទី០៥ខែមេសា ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកទៅកាន់ប្រទេសប៉ូឡូញ ចាប់តាំងពីរុស្ស៊ី បើកការវាយលុកអ៊ុយក្រែនកាលពីឆ្នាំមុន។

ប៉ូឡូញ គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់ដែល​គាំទ្រ​អ៊ុយក្រែន ហើយតែងតែជាប្រទេសឈានមុខគេមួយ ​ក្នុង​ការ​​ផ្គត់ផ្គង់សព្វា​អាវុធ​ដល់​ប្រទេស​ជិតខាង។ ប៉ូឡូញក៏ជាប្រទេសដំបូងគេដែលសន្យាផ្តល់រថក្រោះ Leopard 2 ដល់អ៊ុយក្រែនផងដែរ៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប៉ូឡូញ ក្លាយជាប្រទេសណាតូ ទី១ ដែលបញ្ជូនយន្តហោះចម្បាំងសម័យសូវៀត ទៅឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

សន្តិសុខសង្គម២៤ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ត្រឹម ២៥ ម៉ោង “ថីអ្ហែងថី” របស់លោក G-Devith មានអ្នកទស្សនា ១០ លានដង បំបែកកំណត់ត្រាដើមឆ្នាំ ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម