វប្បធម៌ ជំនឿ
អ្នកស្រុកប្រាប់ដំណើររឿង បណ្តាំគ្រូទាយ ពេលកំណើតព្រះគោ ព្រះកែវ
កំពង់ឆ្នាំង៖ តាមរឿងព្រេងនិទានរបស់ខ្មែរ បូកផ្សំជាមួយដើមស្វាយ និងដើមពោធិ បានបន្សល់ទុកតឹកតាងដល់សព្វថ្ងៃ បញ្ជាក់ភ័ស្តុតាងថា ព្រះគោព្រះកែវ ពិតជាបានចាប់កំណើតនៅក្នុងភូមិស្រះចក (បច្ចុប្បន្ន) ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពិតប្រាកដមែន។
ក្នុងនោះដែរ និសិត្សវិទ្យាស្ថានជាតិគ្រប់គ្រង ផ្នែកទេសចរណ៍ នៅក្នុងអំឡុងឆ្នាំ ២០០១ ក៏បានចារឹកអក្សរលើផ្ទាំងថ្មមួយផ្ទាំងនៅកន្លែងទីកំណើតព្រះគោព្រះកែវ ដោយបានទទួលស្គាល់ថា ដើមស្វាយ១ដើម នៅចំណុចដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំលង្វែកកំពុងគោរពបូជា ពិតជាកន្លែងទីកំណើតរបស់ព្រះគោព្រះកែវ។
លោកយាយ កែវ សារុំ អាយុ ៧៨ ឆ្នាំ ជាចាស់ព្រឹទ្ធាចារ្យ រស់នៅភូមិស្រះចក ឃុំលង្វែកដែលបានដឹងប្រវត្តិរឿងព្រះគោព្រះកែវពីឪពុកម្តាយ និងចាស់ៗតៗគ្នានៅក្នុងភូមិបានដឹងថា ម្តាយព្រះគោព្រះកែវឈ្មោះ នាង មាលា មានប្តីជាកសិករ ពេលពរពោះព្រះគោព្រះកែវ ជិតគ្រប់ខែ ថ្ងៃមួយបានឃើញផ្លែស្វាយខ្ចី១ផ្លែនៅចុងស្វាយ ដោយឃ្លានពេកក៏បានអង្វរអោយប្តីឡើងបេះស្វាយអោយឆី។ ប៉ុន្តែប្តីបានចាំបណ្តាំគ្រូទាយប្រាប់ថា ប្រយត្ន័ប្រពន្ធមានគ្រោះថ្នាក់ដោយសារផ្លែស្វាយ ប្តីក៏បានប្រកែកថា បងឈឺជើងមិនអាចឡើងបេះស្វាយឲ្យអូនបានទេ ចាំបងទៅរកឬស្សីវែងៗមកបេះឲ្យឆី ។ ការដោះសារបែបនេះព្រោះតែប្តីខ្លាចប្រពន្ធឆីផ្លែស្វាយនោះទៅមានគ្រោះថ្នាក់។
ខណៈពេលដែលប្តីទៅរកឬស្សីមកបេះផ្លែស្វាយយូរពេក នាងមាលា ក៏រកបានបង្អោងឬស្សី១ដើម មកដាក់ឡើងបេះផ្លែស្វាយនោះដោយខ្លួនឯង ហើយក៏បានជាន់មែកស្វាយនៅចុងមែក បាក់ធ្លាក់មកដី ស្លាប់ក្នុងគ្រានោះតែម្តងទៅ។ ក្នុងពេលនោះដែរ ព្រះគោដែលជាសត្វគោមានបុណ្យចេះនិយាយភាសាមនុស្សក៏បានកើតមក ចំណែកព្រះគោនៅក្នុងផ្ទៃម្តាយក៏ត្រូវបានព្រះគោជាកូន ប្រាប់ឲ្យឪពុកវះពោះម្តាយយកប្អូនកែវ កើតចេញមក ។ ក្រោយមក អ្នកស្រុកក្នុងភូមិនាំគ្នាគិតថា មនុស្សកើតកូនមកជាគោ ចង្រៃដល់ភូមិស្រុក ក៏បាននាំគ្នាទៅសម្លាប់បុរសជាឪពុក និងព្រះគោព្រះកែវ តែត្រូវព្រះគោនាំឪពុកនិងប្អូន ហោះរំលងស្ទឹងគេចខ្លួនពីការកាប់សម្លាប់របស់អ្នកស្រុក ទៅរស់នៅក្នុងព្រៃភ្នំ រៀនសូត្រសីលមន្តវិជ្ជាការ។ ក្រោយមក ព្រះកែវបានឡើងជាស្តេចខ្មែរ គ្រប់គ្រងព្រះនគរសម័យនោះទៀតផង។
ដោយឡែកក្នុងពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលមានផ្ទះលក់ដូរ នៅជិតទីតាំងដើមស្វាយដែលអ្នកស្រុកមានកសាងរូបសំណាកព្រះគោព្រះកែវក្នុងភូមិឃុំខាងលើ និយាយថា មុនជំងឺកូវីដវាយលុក នៅទីតាំងដើមស្វាយព្រះគោព្រះកែវនេះគឺមានភ្ញៀវទេសចរណ៍ ក៏ដូចជាអ្នកស្រុកមកពីទីជិតឆ្ងាយ មកទិញផ្លែឈើនិងយកដង្វាយមកបន់ស្រន់ ដល់ព្រះគោព្រះកែវជារៀងរាល់ថ្ងៃមិនដាច់ឡើយ ពិសេសថ្ងៃសីល ព្រោះតែពួកគាត់មានជំនឿថា ព្រះគោព្រះកែវមានបារមីស័ក្តិសិទ្ធិបន់ស្រន់បានដូចបំណង។
ប៉ុន្តែក្រោយពេលមានជំងឺកូវីដរាតត្បាត រហូតដល់ពេលនេះពុំមានអ្នកមកបន់ស្រន់យកដង្វាយមកថ្វាយនោះទេ។ តែទោះបីយ៉ាងណា អ្នកស្រុកក្នុងមូលដ្ឋានជឿជាក់ថា ពេលអស់ជំងឺកូវីដ ប្រជាពលរដ្ឋដែលមានជំនឿលើបារមីព្រះគោព្រះកែវ ពិតជាមកគោរពបូជារូបសំណាក ព្រះគោ ព្រះកែវ នៅទីនេះជាបន្តទៀត ៕
អត្ថបទ ៖ ឈៀង ថារិទ្ធ
ចុចអាន៖ ខេត្តរតនគីរី កសាងពុទ្ធបដិមាដ៏ធំនៅលើកំពូលភ្នំដ៏ខ្ពស់មួយ ទុកទាក់ទាញភ្ញៀវទេសចរ
ចុចអាន៖ វត្តខ្មែរដំបូងគេ សង់ជាប់មាត់សមុទ្រ ជនជាតិថៃមានជំនឿ មកទាំងឡានៗមកធ្វើបុណ្យ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់