សេដ្ឋកិច្ច
ត្រឹមមួយខែកុម្ភៈ អាមេរិក ចាយលុយ ៦៤២.៨ លានដុល្លារទិញទំនិញពី រុស្ស៊ី
ទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មអាមេរិកបានបង្ហាញឲ្យដឹងកាលពីថ្ងៃពុធថា ការនាំចូលទំនិញរបស់អាមេរិកពីប្រទេសរុស្ស៊ីបានកើនឡើងជាង ២៥ ភាគរយនៅក្នុងខែកុម្ភៈ បើទោះបីជាអាមេរិកអំពាវនាវឲ្យប្រទេសផ្សេងៗដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញប្រតិបត្តិការសឹករបស់ទីក្រុងមូស្គូលើអ៊ុយក្រែនក៏ដោយ ។
កាលពីខែកុម្ភៈ សហរដ្ឋអាមេរិកបានទិញទំនិញពីរុស្ស៊ីក្នុងតម្លៃ ៦៤២.៨ លានដុល្លារ ដោយកើនឡើងពី ៥០៨.៦ លានដុល្លារ ។ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យជំរឿនអាមេរិក ដែលស្ថិតក្រោមនាយកដ្ឋានពាណិជ្ជកម្ម ។
ទន្ទឹមនោះ ចំពោះការនាំចេញទំនិញរបស់អាមេរិកទៅកាន់រុស្ស៊ីវិញ បានកើនឡើងដល់ ៦១.២ លានដុល្លារក្នុងខែកុម្ភៈ ពោលកើនពី ៤៤.៦ លានដុល្លារពីខែមករា ដែលជាកំណត់ត្រាទាបបំផុតនៅក្នុងប្រវត្តិសាស្ត្ររុស្ស៊ី ចាប់តាំងពីឆ្នាំ ១៩៩២ មក ។
ពាក់ព័ន្ធនឹងតួលេខនាំចេញនាំចូលខ្ពស់បែបនេះ បានបង្កើនឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរដល់ទៅ ៥៨១.៦ លានដុល្លារក្នុងខែកុម្ភៈ ខណៈខែមករាមានត្រឹម ៤៦៤ លានដុល្លារប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន៖ លោក បៃដិន ថា បច្ចេកវិទ្យា AI អាចគ្រោះថ្នាក់ដល់សង្គមជាតិ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ