KPT+
ប្រេនរោងចក្រ និងប្រេនលក់រាយ ខុសគ្នាអត់?
យោងតាម bizfluent.com កន្លែងលក់ម៉ាកខោអាវ រោងចក្រដែលគេប្រកាសថា Factory Outlet គឺជាទំនិញដែលមិនគ្រប់តាមបទដ្ឋានម្ចាស់ម៉ាកសញ្ញាមិនព្រមយកទៅលក់ ឬដែលត្រូវបានខូចឬហួសម៉ូត។
គេច្រើនបញ្ចេញផលិតផលនេះ ទៅអតិថិជនក្នុងតម្លៃទាប ដោយបែងចែកឬឱ្យឈ្មោះថា Factory Outlet ។ ទោះយ៉ាងណា កម្រិតគុណភាពរបស់វា រមែងត្រូវតែទាបជាង ទោះជាមើលទៅហាក់ស្រដៀងគ្នា ប្រៀបទៅនឹងផលិតផលដែលមានតំាងលក់នៅក្នុងហាងលក់រាយប្រេនធំៗ។
នេះជារឿងដែលអតិថិជនត្រូវដឹង ព្រោះអ្វីក៏ឱ្យតែថោក ហើយល្អទៀត គឺមិនសូវមានទេ សឹងថាគ្មាន។
យោងតាម SmartMoney ៨២% នៃផលិតផលនានាដែលត្រូវបានយកតាំងលក់នៅក្នុងហាង ShowRoom ធំៗនៃប្រេនណាក៏ដោយ តែងតែផលិតចេញពីរោងចក្រ។ តែប្រសិនបើការពិនិត្យអូខេអស់ ទើបអាចយកទៅតំាងលក់រាយក្នុងហាងប្រេនៗទំាងនោះបាន។
ចំណែករបស់ណា ដែលពិនិត្យមើលទៅនៅស្ទើរគុណភាព សូម្បីខុសថ្នេរបន្តិច ក៏ត្រូវទម្លាក់ចោល ។ របស់សល់ទំាងនោះជាទូទៅ គេប្រមូលលក់ចេញតាមបណ្តាហាងដែលដាក់យីហោថា ខោអាវរោងចក្រ។
ការនិយមទិញទំនិញ នៅឯផ្សារទំនើបគឺពេញនិយមខ្លាំងនៅសហរដ្ឋអាមេរិកក៏ដូចជានៅឯប្រទេសអ្នកមានជាច្រើនទៀត។ អ្នកទិញឥវ៉ាន់និយមផ្តុំគ្នានៅឯបណ្តាផ្សារទំនើបទាំងនោះ សម្រាប់រកឱកាសទិញទំនិញល្អៗសុទ្ធៗ ដែលទម្លាក់តម្លៃចុះ។
ទោះទម្លាក់យ៉ាងណា វានៅតែមានគុណភាពស្តង់ដា ជាងរបស់លក់តាមហាងសម្រាប់ Factory Outlet ជាដរាប។
នេះជាបទពិសោធ និងការយល់ដឹងខុសគ្នា រវាងប្រទេសអ្នកមាននិងក្រីក្រ ដែលអ្នកទិញឥវ៉ាន់នៅស្រុកដែលក្រីក្រចូលចិត្តទិញច្រើនគរពេញពាស តែប្រើមិនល្អ ចំណែកប្រទេសដែលយល់ដឹងមុនយើង គេទិញរបស់តិច តែគុណភាពខ្ពស់។
តើអ្នកណាសន្សំជាងអ្នកណា?
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖ បើឆ្លាត ហាងកាហ្វេតូចៗ គឺជាគំនិតផ្តើមអាជីវកម្មល្អជាងទិញអជ្ញាប័ណ្ណ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់