Connect with us

អត្ថាធិប្បាយ

ហេតុអ្វីបានជាលោក Macron ធ្វើទស្សនកិច្ចនៅប្រទេសចិន?

បានផុស

នៅ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិនលោក Xi Jinping នៅពេលនេះលោក Emmanuel Macron ប្រធានាធិបតីបារាំងបានទៅដល់ទីក្រុងប៉េកាំងហើយ ដើម្បីបំពេញដំណើរទស្សនកិច្ចប្រទេសចិន រយៈពេល ៣ ថ្ងៃដែលបានចាប់ផ្ដើមកាលពីពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមេសា ។

ប្រធានាធិបតីបារាំងលោក Emmanuel Macron
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះតើទស្សនកិច្ចរបស់លោក Macron ដែលអមដំណើរដោយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ​មាន​គោលបំណង​អ្វី ហើយ​ហេតុអ្វី​បាន​ជា​មេដឹកនាំ​បារាំងរូបនេះ ​ត្រូវការ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​មកអមដំណើរជាមួយដែរ?

លោក Emmanuel Macron កំពុងជួបជាមួយប្រមុខរដ្ឋយក្សរបស់អាស៊ីគឺលោក Xi Jinping ក្នុងគោលបំណងដើម្បីរួមគ្នារៀបចំផែនការ ក៏ដូចជាដឹកនាំការអភិវឌ្ឍទំនាក់ទំនង ចិន-បារាំង និងធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាង ចិន បារាំង និងអឺរ៉ុបលើវិស័យផ្សេងៗ ហើយមេដឹកនាំទាំងពីរក៏នឹងផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ជាពិសេសផ្ដោតយ៉ាងសំខាន់លើសង្គ្រាមអ៊ុយក្រែន ។

លោក Xi Jinping (ឆ្វេង) និងលោក Macron (ស្ដាំ)

នៅក្នុងរបៀបវារៈនោះក៏មានកិច្ចពិភាក្សារបស់លោក Macron ជាមួយលោក Li Qiang នាយករដ្ឋមន្ត្រីថ្មីរបស់ចិន និងលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិន ។ ផ្នែកមួយទៀតនៃដំណើរទស្សនកិច្ចនេះ លោក Macron ក៏នឹងអញ្ជើញទៅទស្សនាទីក្រុង Guangzhou ក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិនផងដែរ ។

ទន្ទឹមនោះ ដំណើររបស់លោក Macron ទៅកាន់ប្រទេសចិន ត្រូវបានគេរំពឹងថា ក៏ជាតុល្យភាពមួយ ដោយសារមេដឹកនាំបារាំងកំពុងបំពេញបេសកកម្ម ដ៏ដូចជាព្យាយាម និងរារាំងទីក្រុងប៉េកាំងពីការគាំទ្រដល់ប្រទេសរុស្ស៊ី ប៉ុន្តែនឹងមិនមានការផ្តាច់ទំនាក់ទំនងដៃគូពាណិជ្ជកម្មដ៏សំខាន់ និងបញ្ឆេះកម្ដៅលើបញ្ហាសកលលោកកាន់តែខ្លាំងឡើងឡើយ ។

លើសពីនេះ ដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃនេះក៏ធ្វើឡើងប្រឆាំងនឹងការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយដ៏សំខាន់ នៅពេលដែលសហរដ្ឋអាមេរិកបានបង្កើនការប្រកួតប្រជែងរបស់ខ្លួនជាមួយប្រទេសចិនដល់កម្រិតខ្ពស់ថ្មី ខណៈពេលដែលកំពុងគ្រប់គ្រងអឺរ៉ុបលើវិបត្តិថាមពល និងគាំទ្រការដាក់ទណ្ឌកម្មរុស្ស៊ី ដោយសារតែប្រតិបត្តិការសឹករបស់ខ្លួនទៅលើអ៊ុយក្រែន ។

ស្របពេលជាមួយគ្នានេះ លោក Macron ក៏អាចនឹងពិភាក្សាបន្ថែមទៀតផងដែរ ពាក់ព័ន្ធទៅនឹងសំណើ ១២ ចំណុចរបស់ចិនសម្រាប់ការដោះស្រាយវិបត្តិអ៊ុយក្រែន ។ ជាងនេះទៅទៀត ក្នុងខែមីនា ចិនបានចុះកិច្ចព្រមព្រៀងផ្សះផ្សាជាប្រវត្តិសាស្ត្ររវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដើម្បីស្តារទំនាក់ទំនងការទូតពេញលេញ ដោយលើកប្រទេសចិនជាអ្នកសម្រុះសម្រួលដ៏មានឥទ្ធិពលក្នុងបញ្ហានេះ ។

មន្ត្រីសហភាពអឺរ៉ុប ជាពិសេសគឺលោកស្រី Ursula von der Leyen ​មិនមានជម្រើសអ្វីក្រៅពីទទួលស្គាល់ភាពជោគជ័យរបស់ប្រទេសចិនក្នុងការសម្រុះសម្រួល និងជ្រៀតចូលទៅក្នុងតួនាទីនៃសារៈសំខាន់ភូមិសាស្ត្រនយោបាយកាន់តែខ្លាំងមួយនេះឡើយ ។

គួរបញ្ជាក់ថា ជំនួបរវាងលោក Xi Jinping ជាមួយនឹងលោក Macron កើតមានឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីចិនរូបនេះបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីកាលពីពាក់កណ្តាលខែមីនាដើម្បីជួបជាមួយលោកប្រធានាធិបតី Vladimir Putin ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ EU ថា ចិន មានឥទ្ធិលពលបំផុតក្នុងការដោះស្រាយសន្តិភាពនៅ អ៊ុយក្រែន

ចុចអាន ៖ អ៊ុយក្រែន សុខចិត្តបើកទំព័រចរចាជាមួយ រុស្ស៊ី តែមានលក្ខខណ្ឌមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ក្រសួងអប់រំ រៀបចំសេចក្ដីណែនាំពិសោធន៍វិទ្យាសាស្ត្រលើកកម្ពស់ការរៀន និងបង្រៀនវិទ្យាសាស្ត្រ និងស្ទែម

សន្តិសុខសង្គម១៨ នាទីutes មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ព័ត៌មានជាតិ៨ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

សន្តិសុខសង្គម១៦ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម២១ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម