ជីវិតកម្សាន្ដ
តាមពិតទារកដែល Ana Obregon យកមកចិញ្ចឹមបង្កើតពីមេជីវិតកូនប្រុសរបស់គាត់
តារាជើងចាស់ Ana Obregon ជនជាតិអេស្ប៉ាញវ័យ ៦៨ ឆ្នាំបាននិយាយថា កូនស្រីចិញ្ចឹមថ្មីរបស់គាត់បង្កើតមកពីមេជីវិតរបស់កូនប្រុសដែលបានបង្កកទុក ដូច្នេះនាងគឺជាចៅស្រីបង្កើតរបស់ខ្លួន ។
ទារិកាមានឈ្មោះ Ana Sandra ទើបតែកើតមកមិនទាន់មួយខែនៅឡើយទេ Sandra ត្រូវលោកយាយយកមកចិញ្ចឹមព្រោះបុរសជាឪពុកបានស្លាប់ចោលតាំងពីឆ្នាំ ២០២០ មកម្ល៉េះ ។
ឪពុក Sandra គឺជាកូនប្រុសតែមួយរបស់ Obregon ឈ្មោះ Aless Lequio ស្លាប់ដោយសារជំងឺមហារីកនៅអាយុ ២៧ ឆ្នាំ ។ ទោះការស៊ីឈ្នួលពពោះធ្វើឡើងនៅ Miami ក្ដី ប៉ុន្តែនាងយកទារកនោះមកចិញ្ចឹមនៅអេស្ប៉ាញដែលការស៊ីឈ្នួលពពោះជារឿងខុសច្បាប់ និងធ្វើឲ្យរដ្ឋមន្ត្រីរដ្ឋាភិបាលមួយចំនួនមិនពេញចិត្ត ។
លោក Montero រដ្ឋមន្ត្រីសមភាពមានប្រសាសន៍ថា “វាគឺជាទម្រង់នៃអំពើហិង្សាទៅលើស្ត្រី បង្ហាញភាពលម្អៀងព្រោះស្ត្រីព្រមពពោះដើម្បីប្រាក់” មកទល់ពេលនេះតារាសម្ដែងខាងលើមិនទាន់ធ្វើការឆ្លើយតបនៅឡើយទេ ។
ប៉ុន្តែ Obregon ធ្លាប់និយាយថានៅអាមេរិកមិនពិបាកបែបនេះទេ មានតែនៅអេស្ប៉ាញប៉ុណ្ណោះដែលចិត្តចង្អៀត ណាមួយពួកយើងរស់នៅក្នុងសតវត្សចុងក្រោយហើយ ។
ជាចុងក្រោយកាលពីថ្ងៃពុធ ទី០៥ ខែមេសា អ្នកស្រីប្រកាសប្រាប់បណ្ដាញសង្គម Instagram ថាសៀវភៅដែលសរសេរដោយកូនប្រុសនិងខ្លួនកំពុងចេញលក់ក្នុងថ្ងៃទី ១៩ ខែមេសា ឆ្នាំខាងមុខនេះ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ រដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យសិក្សាច្បាប់ ស្ដីពីការពពោះជំនួស ឡើងវិញ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់