ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា សមាជិកភាពណាតូរបស់ ហ្វាំងឡង់ នឹងធ្វើឲ្យអឺរ៉ុបកាន់តែវឹកវរ
វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សមាជិកភាពរបស់ហ្វាំងឡង់នៅក្នុងអង្គការណាតូ គឺមិនពង្រឹងស្ថិរភាព និងសន្តិសុខរបស់អឺរ៉ុបនោះទេ ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា “នេះពិតជាព្រឹត្តិការណ៍មួយដែលមិនរួមចំណែកដល់ការពង្រឹងស្ថិរភាព និងសន្តិសុខនៅលើទ្វីបអឺរ៉ុបឡើយ ហើយវាក៏អាចធ្វើឲ្យអឺរ៉ុបកាន់តែមានភាពវឹកវរផងដែរ” ។
លោក Peskov ក៏បាននិយាយដែរថា “សមាជិកភាពរបស់រដ្ឋាភិបាលទីក្រុង Helsinki កំពុងបង្កើតការគំរាមកំហែងបន្ថែមសម្រាប់សហព័ន្ធរុស្ស៊ី ហើយវាតម្រូវឲ្យយើងចាត់វិធានការចាំបាច់ដើម្បីធ្វើឲ្យមានតុល្យភាពលើប្រព័ន្ធសន្តិសុខឡើងវិញផងដែរ” ។
ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះក៏បានព្រមានដែរថា ប្រទេសរុស្ស៊ីនឹងឃ្លាំមើលយ៉ាងដិតដល់រាល់សកម្មភាពដែលកើតមានឡើងនៅក្នុងប្រទេសហ្វាំងឡង់ ដោយពណ៌នាការពង្រីករបស់ណាតូនៅពេលនេះថាជា “ការរំលោភលើសន្តិសុខ និងផលប្រយោជន៍ជាតិរបស់យើង” ។
គួរបញ្ជាក់ថា ប្រទេសហ្វាំងឡង់បានចូលរួមជាផ្លូវការជាមួយអង្គការណាតូកាលពីថ្ងៃអង្គារ ខណៈដែលរដ្ឋមន្ត្រីការបរទេសលោក Pekka Haavisto បានប្រគល់សន្ធិសញ្ញាចូលជាសមាជិកដែលបានចុះហត្ថលេខារួចហើយ ទៅឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ក្នុងអំឡុងពេលពិធីទទួលជាផ្លូវការនៅទីក្រុងព្រុចសែល ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ដឹងទេ ប្រទេសណាចូលសមាជិក អង្គការណាតូ ចុងក្រោយបង្អស់ មុន ហ្វាំងឡង់?
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់