Connect with us

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន ណែនាំស្នងការរាជធានី-ខេត្ត ពង្រឹងការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់​ក្នុងព្រឹត្តិការណ៍សំខាន់ៗនៅពេលខាងមុខ

បានផុស

នៅ

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ លោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន​ ណែនាំស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ​ត្រូវ​យក​ចិត្ត​ទុកដាក់​ធ្វើយ៉ាងណាពង្រឹង​ការងារការពារសន្តិសុខ​ សុវត្ថិភាព​ និង​សណ្ដាប់ធ្នាប់​ជូនប្រជាពលរដ្ឋ​ ពិសេស​នៅក្នុង​ព្រឹត្តិការណ៍​ធំៗសំខាន់ៗ​នាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយស្នងការនគរបាលរាជធានី-ខេត្ត នៅនាយកដ្ឋានអង្គរក្សនៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ ដែលមានការចូលរួមពីអគ្គស្នងការរង, ប្រធាននាយកដ្ឋានកណ្ដាល, អនុប្រធានសេនាធិការ និងប្រធាននាយកដ្ឋានពាក់ព័ន្ធ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អះអាងថា ព្រឹត្តិការណ៍សំខាន់ៗ ដែលកងកម្លាំងនគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់នៅចំពោះមុខនេះ រួមមាន៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពិសេសព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ និងសង្ក្រាន្ដដែលនឹងរៀបចំនៅតាមបណ្ដារាជធានី-ខេត្ត, ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅឆ្នាំនេះត្រូវបានរាជរដ្ឋាភិបាលបើកទូលាយឲ្យរៀបចំនៅទូទាំងប្រទេស ក្រោយគ្រប់គ្រងបាននូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដូច្នេះភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ ត្រូវយកចិត្តទុកដាក់ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានជោគជ័យ ពិសេសនៅតាមទីតាំងសប្បាយភាពក្នុងមូលដ្ឋាន។

ក្នុងអំឡុងពេលបុណ្យចូលឆ្នាំនេះ កងកម្លាំងនគរបាលទាំងអស់មិនត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក ឬមានការផ្លាស់ប្ដូរចេញពីនោះទេ ពោលត្រូវធានាកម្លាំងឲ្យបានគ្រប់គ្រាន់ ផ្លាស់ប្ដូរវេនប្រចាំការ ប្រចាំបញ្ជា និងត្រៀមអន្ដរាគមន៍គ្រប់ពេល ២៤ម៉ោង លើ២៤ម៉ោង ព្រោះនេះកាតព្វកិច្ចរបស់កងកម្លាំងនគរបាលជាតិ ដែលត្រូវបម្រើសង្គមជាតិ។ នេះជាអ្វីដែលនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់។

ដោយឡែក សម្រាប់ព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនេះ នាយឧត្តមសេនីយ៍ បានលើកឡើងថា រាជធានី-ខេត្ត ដែលមានការពាក់ព័ន្ធការដង្ហែមភ្លើងគប់, ពិធីបើក និងបិទនៅពហុកីឡដ្ឋានមរតកតេជោ និងនៅកន្លែងប្រកួតក្នុងរាជធានីភ្នំពេញ ព្រមទាំងខេត្តចំនួន៤ទៀត រួមមាន ខេត្តសៀមរាប, ព្រះសីហនុ, កែប និងកំពត ត្រូវតែធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពឲ្យបាន១០០ភាគរយ ដោយត្រូវរៀបចំផែនការច្បាស់លាស់ ជាមួយគណៈបញ្ជាការឯកភាព។

ព្រឹត្តិការណ៍ដែលសំខាន់ជាងនេះទៅទៀតនោះ គឺដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ថា កងកម្លាំងនគរបាលមានកាតព្វកិច្ចការពារការដំណើរការទូទៅនៃការបោះឆ្នោត ទាំងមុនដំណើរការបោះឆ្នោត, ពេលបោះឆ្នោត និងក្រោយការបោះឆ្នោត ហើយក៏កងកម្លាំងនគរបាលមានកាតព្វកិច្ចជាប្រជាពលរដ្ឋត្រូវចូលរួមបោះឆ្នោតផងដែរ។

ពាក់ព័ន្ធកិច្ចការពារ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាឲ្យប្រើប្រាស់កម្លាំងឲ្យអស់លទ្ធភាព ក្នុងនោះមានទាំងការប្រចាំការក្នុងគណៈបញ្ជាការអចិន្ដ្រៃយ៍របស់ខេត្ត, ប្រចាំបញ្ជាអន្ដរាគមន៍នៅខេត្ត ស្រុក ឃុំ និងការពារនៅតាមគោលដៅដែលបានកំណត់ ដែលក្នុងនោះក៏ត្រូវមានការចូលរួមពីប្រជាការពារផងដែរ។ លើសពីនេះ ក៏ត្រូវរៀបចំការបណ្ដុះបណ្ដាលដល់ប្រជាការពារទាំងអស់ អំពីក្រមសីលធម៌ និងតួនាទីការពារដែលត្រូវអនុវត្តជាដើម។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំនូវការងារជំនាញមួយចំនួនផងដែរ ដល់ស្នងការនគរបាលរាជធានី-ខេត្ត និងយកចិត្ដទុកដាក់ពង្រឹងការងារប្រចាំបញ្ជា, តាមដានព័ត៌មានតាមបណ្ដាញសង្គមដែលពាក់ព័ន្ធក្នុងមូលដ្ឋានរបស់ខ្លួន ហើយឆ្លើយតបឲ្យបានទាន់ពេលវេលា ទាន់សភាពការណ៍ និងមានចំណាត់ការរដ្ឋបាលឲ្យបានលឿន និងកែប្រែឥរិយាបថ ប្រើប្រាស់ពាក្យសម្ដីឲ្យបានសមរម្យជាមួយប្រជាពលរដ្ឋ ពិសេសមន្ដ្រីនគរបាលចរាចរណ៍ និងនគរបាលប៉ុស្ដិ៍រដ្ឋបាល។

ស្របពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានជូនពរដល់កងកម្លាំងនគរបាលទូទាំងប្រទេស និងក្រុមគ្រួសារ ព្រមទាំងអតីតយុទ្ធជន សូមជួបតែសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម