Connect with us

កីឡា

Thiago ត្រូវ​​បាន​​ថៃ​ដក​​ខ្សែ​ក្រវាត់​ WMO តម្លៃខ្លួន​​ក៏​​អត់​​បាន​​ទៀត

បានផុស

នៅ

អ្នក​ប្រដាល់​ប្រេស៊ីល Thiago Teixeira កាល​ពី​ម្សិល​មិញ​នេះ​ត្រូវ​បាន​ស្ថាប័ន​ប្រដាល់​មួយ​ថៃ​ពិភព​លោក​បាន​ចេញ​សេចក្តី​ប្រកាស​ពី​ការ​ដក​ហូត​ខ្សែ​ក្រវ៉ាត់​​មួយ​ថៃ​ពិភព​លោក (WMO) បន្ទាប់​ពី​រូប​គេ​បាន​គ្រប់​គ្រង​ត្រឹម​រយៈ​ពេល​៦​ថ្ងៃ​ប៉ុណ្ណោះ។

កីឡាករ​ប្រេស៊ីល​ដែល​ប្រកួត​តំណាង​ឲ្យ​គុន​ខ្មែរ​រូប​នេះ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ តាម​ការ​​ផ្តួល​កីឡាករ​អង់គ្លេស Joe Craven ​ ក្នុង​ទឹក​ទី​២ នៅ​កម្មវិធី​ប្រដាល់ Apex Fight Series កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២៣​ន នៅ​ប្រទេស​អាល្លឺម៉ង់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​នោះ Thiago កាន់​ទង់​ជាតិ​កម្ពុជា​ទាំង​ពេល​ថ្លឹង​ទម្ងន់ ឡើង​ប្រកួត និង​​​ទទួល​ខ្សែ​ក្រវាត់។ ក្រោយ​ពេល​ទទួល​ខ្សែ​ក្រវាត់ រូប​គេ​ថែម​ទាំង​អរគុណ​ដល់​អ្នក​គាំទ្រ​កម្ពុជា​ដែល​បាន​ស្រឡាញ់​រូប​គេ​យ៉ាង​ខ្លាំង។ កីឡាករ​បាន​និយាយ​ថា ៖«ជា​ដំបូង ខ្ញុំ​សូម​ថ្លែង​អំណរ​ព្រះ​គុណ​ព្រះ​យេស៊ូ។ ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​គាំទ្រ​របស់​ខ្ញុំ​គឺ Rami អរគុណ​អ្នក​ម្តាយ​របស់​ខ្ញុំ​នៅ​ប្រេស៊ីល ហើយ​អរគុណ​អ្នក​គាំទ្រ​គុន​ខ្មែរ។ សូម​អរគុណ​ខ្លាំង​ណាស់​ដល់​អ្នក​គាំទ្រ​​​កម្ពុជា។ ពួក​គាត់​ស្រឡាញ់​ចូល​ចិត្ត​​ខ្ញុំ​ខ្លាំង​ណាស់»។

នៅ​ថ្ងៃ​ទី​៤ ខែ​មេសា រូប​គេ​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ដោយ​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​គាំទ្រ​កម្ពុជា​នៅ​អាកាសយានដ្ឋាន​ភ្នំពេញ​អន្តរជាតិ។ ពេល​នោះ​រូប​គេ​បាន​និយាយ​ថា ខ្លួន​ឈប់​ប្រកួត​ជា​មួយ​កីឡាករ​កម្ពុជា​ហើយ ហើយ​​នឹង​ប្រកួត​តំណាង​ឲ្យ​គុន​ខ្មែរ​ទៀត។

ជា​មួយ​គ្នា​នេះសាក់​យន្តគាថា​ដែល​រូប​គេ​ធ្លាប់​មាន​លើ​ដង​ខ្លួន​កន្លង​មក​ជា​ភាសា​ថៃ​ក៏​ត្រូវ​បាន​លុប​ចេញ​ជំនួស​វិញ​ដោយ​យន្តគាថា​ខ្មែរ។

ឥរិយាថប​មួយ​ចំនួន​ខាង​លើ​នេះ​ហើយ​ត្រូវ​បាន ស្ថាប័នប្រដាល់​មួយ​ថៃ មិន​ពេញ​ចិត្ត​ និង​សម្រេច​ដក​ហូត​ខ្សែ​ក្រវាត់​ពី Thiago ថែម​ទាំង​ដាក់​បំរាម ​មិន​ឲ្យ​ប្រកួត​​នានា​​នៅ​ពេល​ខាង​មុខ​ថែម​ទៀត​ផង។ ​អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​មួយ​ទៀត​នោះ តម្លៃ​ខ្លួន​ប្រមាណ​៣៥០០​ដុល្លារ​អាមេរិក​ពី​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា កីឡាករ​ប្រេស៊ីល​រូប​នេះ​មិន​បាន​ទទួល​ឡើយ។

បន្ទាប់​ពីថៃ​ប្រកាស​ដក​ខ្សែ​ក្រវាត់​ និង​ហាម​​ប្រកួត​​​ជា​ផ្លូវ​ការ កាល​ពី​យប់​មិញ​នេះ Thiago ដែល​កំពុង​​នៅ​ប្រទេស​កម្ពុជា​បាន​​បញ្ជាក់​ថា រូប​គេ​នឹង​ចេញ​សេចក្តី​ថ្លែង​ការណ៍​លំអិត​ជុំ​វិញ​ករណី​នេះ។ «សូម​អរគុណ​ដល់​អ្នក​រាល់​គ្នា។ សន្តិភាព​នៅ​ក្នុង​ក្បាច់​គុន»៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ វិនាទី មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៣ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ៤ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី កោតសរសើរក្រសួងការងារ និង ភាគី​ពាក់ព័ន្ធ ដែល​ខិតខំប្រឹងប្រែង​ធ្វើ​ឱ្យ​លេចចេញ​ទារក​ដ្ឋាន​ក្នុង​រោងចក្រ​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម១៥ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៣ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

Sokha Hotels

ព័ត៌មានពេញនិយម