Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋបាល ចូ បៃដិន បន្ទោស ដូណាល់ ត្រាំ ទៅលើការដកទ័ពដ៏ច្របូកច្របល់ ចេញពី អាហ្វហ្គានីស្ថាន

បានផុស

នៅ

យោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន បានស្តីបន្ទោសការដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានយ៉ាងច្របូកច្របល់ ទៅលើអ្នកកាន់តំណែងមុនគឺលោក ដូណាល់ ត្រាំ។

លោក ចូ បៃដិន (ឆ្វេង) និងលោក ដូណាល់ ត្រាំ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីសង្ខេប១២ទំព័រនៃរបាយការណ៍នេះនិយាយថា លោក បៃដិន ត្រូវបានរារាំងដោយការសម្រេចចិត្តរបស់លោក ត្រាំ រួមទាំងកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមឆ្នាំ២០២០ជាមួយក្រុមតាលីបង់ផងដែរ។ ប៉ុន្តែ​របាយការណ៍​ក៏​ទទួល​ស្គាល់​ដែរ​ថា រដ្ឋាភិបាល​គួរ​តែ​ចាប់​ផ្តើម​ការ​ជម្លៀស​ជន​ស៊ីវិលឲ្យបាន​មុន​នេះ។

យោងតាមសេតវិមាន, “ជម្រើសរបស់លោកប្រធានាធិបតី បៃដិន សម្រាប់វិធីអនុវត្តការដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានរារាំងយ៉ាងខ្លាំងដោយលក្ខខណ្ឌដែលបង្កើតឡើងដោយលោកត្រាំ។ រដ្ឋបាលមុន មិនបានផ្តល់ផែនការសម្រាប់ដំណើរការដកទ័ពនោះទេ”។ ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ បានឆ្លើយតបថា សេតវិមានកំពុងលេងល្បែងព័ត៌មានមិនពិត។

(រូបថត៖ ក្រសួងការពារជាតិអាមេរិក)

ការពិនិត្យឡើងវិញលើការសម្រេចចិត្ត និងសកម្មភាពឈានទៅដល់ការដកទ័ព ដែលធ្វើឡើងដោយក្រសួងការបរទេសនិងមន្ទីរបញ្ចកោណ គឺត្រូវបានបញ្ជូនទៅសភា កាលពីថ្ងៃព្រហស្បតិ៍ទី០៦ខែមេសា។

ឯកសារនេះនៅតែរក្សាជាសម្ងាត់ ប៉ុន្តែសេចក្តីសង្ខេបនៃការសន្និដ្ឋានរបស់វា ដែលច្របាច់បញ្ចូលគ្នាដោយក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន ជាមួយនឹងលោកប្រធានាធិបតី បៃដិន ផ្ទាល់ គឺត្រូវបានបង្ហាញជាសាធារណៈ។

(រូបថត៖ AP)

គួរបញ្ជាក់ថា ការដកទ័ពដ៏ច្របូកច្របល់នៅខែសីហាឆ្នាំ២០២១ បានបញ្ចប់សង្រ្គាមដ៏យូរបំផុតរបស់អាមេរិក។ ទាហានអាមេរិក ១៣ នាក់ និងជនជាតិអាហ្វហ្គានីស្ថានជិត ២០០ នាក់ត្រូវបានសម្លាប់ ខណៈទាហានអាមេរិកបានព្យាយាមជម្លៀសមនុស្សជាង ១២ ម៉ឺននាក់ក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT, BBC

ចុចអាន៖ ដូណាល់ ត្រាំ ថា ប្រាក់ ដុល្លារ នឹង លែងជា រូបិយប័ណ្ណ លេខមួយលើលោក ដោយសារ ចូ បៃដិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម