ព័ត៌មានអន្ដរជាតិ
ចិន វាយបកទៅ អាមេរិក និងណាតូ រឿងអ៊ុយក្រែន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី០៦ខែមេសាថា មិនមែនប្រទេសចិនទេ តែគឺអង្គការណាតូ ដែលជាអ្នកទទួលខុសត្រូវចំពោះវិបត្តិនៅអ៊ុយក្រែន ហើយអង្គការនេះគ្មានជំហរសីលធម៌ទាល់តែសោះ ចំពោះការរិះគន់ទីក្រុងប៉េកាំង។

លោកស្រី Mao លើកឡើងថា “សហរដ្ឋអាមេរិក និងប្លុកយោធានៃអង្គការណាតូ គឺផ្តល់ការទទួលខុសត្រូវដែលមិនអាចដោះស្រាយបានចំពោះវិបត្តិអ៊ុយក្រែន។ ចំពោះវិបត្តិអ៊ុយក្រែន ចិនបានប្រកាន់ជំហរដ៏ត្រឹមត្រូវ និងមានគោលដៅ។ យើងបាននិងកំពុងតស៊ូមតិក្នុងការដោះស្រាយវិបត្តិនយោបាយ និងធ្វើការចរចាដើម្បីសន្តិភាព។ នេះជាយុទ្ធសាស្ត្រមួយដែលគាំទ្រដោយប្រទេសភាគច្រើនក្នុងពិភពលោក”។
ប្រតិកម្មរបស់លោកស្រី កើតឡើងបន្ទាប់ពីអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានព្រមានចិន កុំឲ្យចងសម្ព័ន្ធភាពយោធាជាមួយទីក្រុងមូស្គូ ដោយចោទប្រកាន់ទីក្រុងប៉េកាំងថា បានជួយជំរុញសេដ្ឋកិច្ចរបស់រុស្ស៊ី និង បដិសេធថ្កោលទោសការវាយលុករបស់ទីក្រុងមូស្គូ។

លើសពីនេះ លោក Stoltenberg អះអាងថា ការផ្គត់ផ្គង់សព្វាវុធទៅឲ្យសត្រូវរបស់ណាតូ នឹងក្លាយជាកំហុសប្រវត្តិសាស្ត្រ ជាមួយនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងបានបដិសេធម្តងហើយម្តងទៀតថា ខ្លួនមិនមានផែនការផ្តល់ជំនួយសាហាវដល់រុស្ស៊ីទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?