Connect with us

KPT+

ថៅកែ LV ក្លាយជាសេដ្ឋីពិភពលោកទី ៣ បន្ទាប់ពី Elon Musk និង Jeff Bezos

បានផុស

នៅ

នាយកប្រតិបត្តិ និងសហស្ថាបនិកនៃក្រុមហ៊ុនទំនិញប្រណិត LVMH Moët Hennessy Vuitton លោក Bernard Arnault ពេលនេះបានក្លាយជាជាមហាសេដ្ឋីក្នុងពិភពលោកទី៣ បន្ទាប់ពី Elon Musk និង Jeff Bezos ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទ្រព្យសម្បត្តិ​សុទ្ធរបស់ Arnault បាន​កើនឡើង​លើសពី ២០០ ពាន់លាន​ដុល្លារ​អាមេរិក​កាល​ពី​ថ្ងៃអង្គារ​ ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជាមនុស្សទីបី បន្ទាប់ពី​នាយកប្រតិបត្តិ Tesla លោក Elon Musk និង​ស្ថាបនិក​ក្រុមហ៊ុន Amazon លោក Jeff Bezos។ យ៉ាងណាមិញ​ដើម្បីឈាន​ដល់​កម្រិត​នៃ​ទ្រព្យសម្បត្តិ​នេះ ​បើយោងតាម​សន្ទស្សន៍ ​Bloomberg Billionaires បាន​បញ្ជាក់​ថា ​លោក Arnault ក៏​ជា​មនុស្ស​ដំបូង​គេ​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក ដែល​មាន​ទ្រព្យ​សម្បត្តិ​លើស​ពី ២០០​ពាន់​លាន​ដុល្លារផងដែរ។

ថៅកែ LV រូបនេះ​ទទួល​បាន​ទ្រព្យសម្បត្តិ​ពីភាគហ៊ុន ៩៧.៥ ភាគរយ​នៅក្នុងក្រុមហ៊ុនដែល​កាន់​កាប់​ម៉ាកយីហោ​ម៉ូដប្រណីត Christian Dior គ្រប់គ្រង ៤១.៤ ភាគរយ​នៃ LVMH ។ ទ្រព្យសម្បត្តិសុទ្ធ​របស់គាត់​បានកើនឡើងចំនួន ២.៤ ពាន់លានដុល្លារ ដែលនាំទ្រព្យសម្បត្តិរបស់លោកកើនដល់ ២០១ពាន់លានដុល្លារអាមេរិក យោងទៅតាម​សន្ទស្សន៍​របស់ Bloomberg បញ្ជាក់។

ទោះយ៉ាងណាក៏ដោយ ទ្រព្យសម្បត្តិសុទ្ធរបស់​មហាសេដ្ឋី​បារាំង​បានកើនឡើង​ទ្វេដង​ចាប់តាំង​ពី​ដើម​ឆ្នាំ ២០២០មកម្ល៉េះ ចំ​ពេល​មាន​តម្រូវការ​ខ្លាំង​សម្រាប់​ទំនិញប្រណិតៗ ស្របពេលដែល​អ្នក​ប្រើប្រាស់​បាន​ហក់​ឡើង​លើកាបូប និងនាឡិការបស់​អ្នករចនា​ម៉ូដ​ ក្នុងអំឡុងពេល​មាន​ការ​រិតត្បិតជំងឺរាតត្បាតកូវីដ១៩។ ជាមួយគ្នានេះដែរ ចំណង់​ចំណូល​ចិត្ត​ដ៏​រឹងមាំ​សម្រាប់​ទំនិញ​ប្រណិត​កំពុង​ជួយ LVMH ដែល​មាន​ម៉ាក​យីហោ​ម៉ូដ​ប្រណិត​ជាច្រើន​រួម​មាន​ក្រុមហ៊ុន​ផលិត​ទំនិញ​ស្បែក Louis Vuitton អ្នក​ផលិត​គ្រឿងអលង្ការ Tiffany & Co. និង​អ្នក​ផលិត​នាឡិកា Tag Heuer។

ត្បិតថាលោក Bernard Arnault ជាមហាសេដ្ឋីលំដាប់ទី៣ក្ដី ប៉ុន្តែបុរសវ័យ៧៣ ឆ្នាំរូបនេះ​មិនបានប្រកាសថាអ្នកណានឹងស្នងតំណែងជានាយកប្រតិបត្តិ LVMH បន្តនោះទេ។ កូនស្រីតែម្នាក់របស់គាត់ឈ្មោះ Delphine Arnault ជាអ្នកដឹកនាំម៉ាកយីហោម៉ូដ​សំខាន់ Dior ខណៈដែលកូនប្រុសច្បង​គឺ Antoine Arnault គឺជានាយកប្រតិបត្តិនៃ​ក្រុមហ៊ុន​គ្រប់គ្រងរបស់ LVMH Christian Dior៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖លោក ថាក់ស៊ីន ក្លាយជាសេដ្ឋីថៃកើនទ្រព្យដល់ទៅ ១០០ លានដុល្លារ លើសឆ្នាំមុន

ចុចអាន៖តំបន់ហាមឃាត់ ៨ កន្លែងលើលោក គ្រោះថ្នាក់ដល់ស្លាប់ បើហ៊ានតែទៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៨ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម