ព័ត៌មានអន្ដរជាតិ
ឥណ្ឌា និងចិន ប៉ះទង្គិចគ្នារឿងទិដ្ឋាការអ្នកសារព័ត៌មាន
ប្រទេសចិន និងឥណ្ឌាបានចោទប្រកាន់គ្នាទៅវិញទៅមកកាលពីថ្ងៃព្រហស្បតិ៍ទាក់ទិននឹងបញ្ហាទិដ្ឋាការសម្រាប់អ្នកសារព័ត៌មាននៅក្នុងប្រទេសទាំងពីរ ។
អ្នកឆ្លើយឆ្លងព័ត៌មានមកពីកាសែត The Hindu និងទូរទស្សន៍ Prasar Bharati បាននិយាយថា ទិដ្ឋាការរបស់ពួកគេត្រូវបានចាប់បង្កកទុក បន្ទាប់ពីទីក្រុងញូវដែលីបានជំទាស់នឹងការប្តូរឈ្មោះជាផ្លូវការនៃទីតាំងចំនួន ១១ នៅក្នុងរដ្ឋភាគខាងកើត Arunchal Pradesh ដែលប្រទេសចិន ហៅថា ភាគខាងត្បូងទីបេ និងអះអាងថាជាទឹកដីរបស់ខ្លួន ។
ពាក់ព័ន្ធជាមួយបញ្ហាទិដ្ឋាការនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បានឆ្លើយតបថា អ្នកកាសែតចិនក៏ទទួលភាពអយុត្តិធម៌ និងការរើសអើងនៅក្នុងប្រទេសឥណ្ឌាអស់រយៈពេលជាយូរមកហើយផងដែរ ខណៈដែលនៅប្រទេសចិនវិញមិនមានការរើសអើងអ្នកសារព័ត៌មានឥណ្ឌានោះឡើយ ។
គួរបញ្ជាក់ថា រវាងចិន និងឥណ្ឌា ប្រទេសទាំងពីរតែងតែមានបញ្ហាជាមួយគ្នាជាញឹកញាប់នៅតាមបណ្តោយព្រំដែន រហូតដល់មានមនុស្សស្លាប់ថែមទៀតផង ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Alarabiya News
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៣ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ