Connect with us

ព័ត៌មានជាតិ

​​​​ម្ហូប​ថ្មី​ប្លែក ១០ មុខ​​​ប្រចាំ​​ភូមិ​ភាគ​ឦសាន ចង់​សាក​ ទាល់​ទៅ​ខេត្ត​រតនគិរី

បានផុស

នៅ

ប្រជាជន​ដែល​រស់​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ តែង​តែ​មាន​នៅ​មុខ​ម្ហូប​​នៅ​តាម​តំបន់​រៀង​ៗ​ខ្លួន។ បើ​តាម​លោក​ ង៉ែត ពិទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី ខេត្ត​​ភូមិ​ភាគ​ឦសាននេះ​ក៏​មាន​មុខ​ម្ហូប​មួយ​ចំនួន​ដែល​ខុស​ប្លែក​ពី​តំបន់​ទំនាប​កណ្ដាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ែត ពិទូ ​នៅ​​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពីម្សិលមិញ​ បាន​លើក​ពី​​មុខ​ម្ហូប​ ១០ មុខ ​របស់​បង​ប្អូនភាគតិច​នៅ​​ក្នុង​ខេត្ត​រតនគិរី ដែល​​មាន​លក្ខណៈ​ប្លែក​ពី​តំបន់​ទំនាប​កណ្ដាល។

មុខ​ម្ហូប​​ទាំង​​ ១០ មុខ ​រួម​មាន​ សម្ល​ប្រូង, ចាណាង, ​ភីភា​, ម៉ាភា, កយ, សម្ល​កែង, បុក​គគ្រីវ, ភ្លា​ខ្លា, ភីភា​ត្រី​ប្រកក់ និង​សម្ល​ត្រី​ប៉ាស៊ី​អ៊ីជា​ដើម។

ក្នុង​ចំណោម​មុខ​ម្ហូបទាំង ១០ មុខ លោកប្រធាន​មន្ទីរ​ទេសចរណ៍​​ក៏​បាន​ប្រាប​ពី​មុខ​ម្ហូប​មួយ​ចំនួន​ដែលពេញនិយមទាំង​បង​ប្អូនក្នុង​​ខេត្ត​ និង​ពលរដ្ឋ​មកពី​ចម្ងាយ។

លោក​ប្រធាន​មន្ទីរបាន​លើក​ពី​ម្ហូប​សម្ល​កែងដ៏​ពេញនិយម​។ មុខ​ម្ហូប​នេះ​គឺ​គេ​​យក​ស្បែក​គោមក​ស្ល​ ព្រោះ​ស្បែក​មិន​អាច​ទុក​មិន​អាច​បាន​យូរ​ដូច​សាច់​ទេ។

ម្ហូប​​មួយ​មុខ​ទៀតគឺ​បុក​​គគ្រីវ។ លោក ង៉ែត ពិទូ បាន​ពន្យល់​ថា មុខ​ម្ហូប​នេះ​គេ​​យក​​ប្រភេទ​សាច់​ងៀត​មក​ធ្វើ មិន​ថា​ជា​ងៀត​​អ្វី​ឡើយ។ ម្ហូបមួយ​​នេះពេញនិយម​​នៅ​តាម​ភោជនីយដ្ឋាន​ធំ​ៗ​ក្នុង​ខេត្ត ហើយ​សូម្បី​តែ​ថ្នាក់​ដឹក​នាំ​ខេត្ត​ក៏​ចូលចិត្ត​ទទួល​ទាន​​ផង​ដែរ។

លោក​បន្តថា ​ម្ហូប​ដ៏​​មាន​ប្រជាប្រិយមួយ​ទៀត​គឺ​​ម្ហូប​ «ភ្លា​ខ្លា»។ មុខ​ម្ហូប​នេះគេ​មិន​មែន​យក​សាច់​ខ្លាមក​ធ្វើ​នោះ​ទេ ដោយ​យក​សាច់​គោ​ហាន់​​ជា​ចំណិត​ស្ដើង​ៗ​បរិភោគ​ជា​មួយ​​​អំបិល​ម្ទេស​ដែល​មាន​រសជាតិ​ហិរ​ខ្លាំង ហើយ​ភាគ​ច្រើន​សម្រាប់​ទទួល​ទាន​បែប​លក្ខណៈ​ជា​ប្រភេទ​សាច់​ក្លែម​ជា​ដើម​។

ចំណែក​​ឯភីភា​ត្រី​ប្រកក់ ក៏​ពេញនិយម​ច្រើន​ដែរ ហើយ​មុខ​ម្ហូប​មួយ​នេះបើ​ចង់​បរិភោគ​លុះ​ត្រា​តែ​ធ្វើ​ការ​កុម្ម៉ង់​ទៅ​តាម​ភោជនីយដ្ឋាន​។ ម្ហូប​នេះ​​របៀប​ធ្វើ​គឺ​គេ​​យក​ត្រី​ដោយ​មិន​វះ​ពោះ​ត្រី​នោះ​ទេ ពេល​​ញាំ​ទើប​វះ​ពោះ​ត្រី ហើយ​បរិភោគ​រួម​គ្នា​មាន​ជាតិ​ល្វីង​ៗ​ ជួយ​ឱ្យ​ត្រជាក់​ខ្លួន​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាលឆ្មក់ចុះពិនិត្យមណ្ឌលសុខភាពមួយចំនួនទាំងយប់នៅខេត្តសៀមរាប

ព័ត៌មានជាតិ១៨ នាទីutes មុន

តើល្ខោនស្រមោលស្បែកធំ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកតាំងពីពេលណា?

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ភ្លៀងធ្លាក់ខ្លាំង​​លិចផ្ទះរាប់សិបខ្នង ខណៈ​ទឹកគួច​ក្មេងស្រី​៥ឆ្នាំម្នាក់​នៅ​​បូលីវី​

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

អ៊ីរ៉ង់ ត្រៀម​​ជួប​ជាមួយ​អាល្លឺម៉ង់ បារាំង និងអង់គ្លេស និយាយ​ពី​រឿង​នុយក្លេអ៊ែរ

ព័ត៌មានជាតិ២០ នាទីutes មុន

ខេត្តកោះកុង ផ្ដើមផ្ដល់ថ្នាំវ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល និងស្អូច ដល់កុមារអាយុ ៩ ខែ ដល់ ៥ ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម