ព័ត៌មានអន្ដរជាតិ
វៀតណាម នឹងស៊ើបអង្កេតប្រតិបត្តិការរបស់ TikTok នៅក្នុងប្រទេស
រដ្ឋាភិបាលវៀតណាមនឹងបើកស៊ើបអង្កេតលើប្រតិបត្តិការរបស់ TikTok ក្នុងប្រទេសនៅខែក្រោយនេះ ដើម្បីធានាថា វេទិកាវីដេអូនេះ អនុលោមតាមបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងមាតិកា ការបង់ពន្ធ និងគោលនយោបាយពាណិជ្ជកម្មជាដើម ។
វៀតណាមបង្ហាញថា កម្មវិធីចិនដ៏ពេញនិយមមួយនេះបានអនុញ្ញាតឲ្យមានខ្លឹមសារបំពុល ប្រមាថ មិនពិត និងអបិយជំនឿជាច្រើននៅលើវេទិការបស់ខ្លួន ។ ដូចគ្នានេះ Facebook និង YouTube ជាដើម ប្រសិនបើចូលដំណើរការដល់ក្នុងវៀតណាមហើយ ត្រូវតែគោរពតាមច្បាប់បទបញ្ញត្តិ និងកតព្វកិច្ចបង់ពន្ធឲ្យបានត្រឹមត្រូវ ។
បើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនបានឲ្យដឹងថា កន្លងមក TikTok ក៏ធ្លាប់បានលុបវីដេអូចំនួន ១.៧ លានវីដេអូតាមសំណើរបស់រដ្ឋាភិបាលវៀតណាមក្នុងត្រីមាសទី ៤ នៃឆ្នាំមុន ដោយសារពួកគេត្រូវបានចាត់ទុកថា បំពានលើគោលនយោបាយរដ្ឋាភិបាល ។
ដូចគ្នានេះ ដើម្បីឆ្លើយតបនឹងរដ្ឋាភិបាល, TikTok ប្រចាំនៅវៀតណាម នឹងធ្វើការកែសម្រួលគោលនយោបាយរបស់ខ្លួន ឲ្យស្របតាមគោលនយោបាយវៀតណាមចង់បាន ដែលរំពឹងចូលជាធរមាន ចាប់ពីថ្ងៃ ២៤ មេសា ខាងមុខនេះ ។
គួរឲ្យដឹងថា នៅក្នុងប្រទេសវៀតណាម មានអ្នកប្រើប្រាស់ TikTok រហូតដល់ទៅ ៥០ លាននាក់ ដោយក្នុងនោះមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ The Business Times
ចុចអាន ៖ រុស្ស៊ី ថា សមាជិកភាពណាតូរបស់ ហ្វាំងឡង់ នឹងធ្វើឲ្យអឺរ៉ុបកាន់តែវឹកវរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៨ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ