កីឡា
ប្រធានក្រុមបាល់ទះកម្ពុជាយល់ឃើញ«ការចាប់ឆ្នោតឡើងវិញជារឿងមិនល្អ»
សួន ចាន់ណារ៉ូ ប្រធានក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជាយល់ឃើញមិនល្អនៅពេលការចាប់ឆ្នោតរួចរាល់ហើយ បែរជាសម្រេចចាប់ឆ្នោតឡើងវិញ។
ការមិនពេញចិត្តនេះកើតឡើង បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC) បានសម្រេច ឲ្យមានការចាប់ឆ្នោតឡើងវិញ បន្ទាប់ពីក្រុមហ្វីលីពីនស្នើសុំចូលរួមប្រកួត ដោយសារមិនបានចុះឈ្មោះមុនពេលចាប់ឆ្នោត។

សួន ចាន់ណារ៉ូ បានរៀបរាប់ថា ៖«ចាប់ឆ្នោតហើយបែរជាដាក់ ហ្វីលីពីនចូលវិញអត់យល់? ខ្ញុំជាកីឡាករបាល់ទះមួយរូប ខ្ញុំមិនដែលឃើញគេចាប់ឆ្នោតដូចបាយឡុកបាយឡបែបនេះទេ។ ធ្វើអញ្ចឹងប្រទេសជិតខាងគេមើលងាយប្រទេសកម្ពុជាយើងណាស់»។
កាលពីថ្ងៃទី៥ ខែមេសា វិញ្ញាសាបាល់ទះបុរសក្នុងសាល មានការចាប់ពូលដែលសម្រេចបាន ពូល A មានម្ចាស់ផ្ទះ កម្ពុជា ឥណ្ឌូណេស៊ី និងសិង្ហបុរី។ ចំណែកពូល B មាន វៀតណាម ថៃ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ ពេលនោះមិនមានឈ្មោះក្រុមបាល់ទះជម្រើសជាតិហ្វីលីពីនទេ ដោយសារមិនឃើញមានការចុះឈ្មោះចូលក្នុងប្រព័ន្ធ Games IT ប៉ុន្តែត្រូវបានគេដឹងថា ក្រុមហ្វីលីពីនក៏បានត្រៀមខ្លួន និងចេញទៅហ្វឹកហាត់នៅប្រទេសជប៉ុនទៀតផង។
ដំណឹងចុងក្រោយបំផុត ខាងភាគីហ្វីលីពីន បានស្នើសុំមកម្ចាស់ផ្ទះកម្ពុជាដើម្បីចូលរួម។ យោងតាមសេចក្ដីប្រកាសរបស់ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដោយមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍ និងអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ បានសម្រេចពីការត្រៀមចាប់ឆ្នោបែងចែកពូលឡើងវិញ។ យ៉ាងណា ត្រូវមានការយល់ព្រមពីប្រទេសផ្សេងទៀតដែរ។

ចំពោះវិញ្ញាសា លទ្ធផលចាប់ឆ្នោតបែងចែកពូលសម្រាប់វិញ្ញាសាបាល់ទះនារី នៅរក្សាដដែល៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?