កីឡា
ឥណ្ឌូណេស៊ី អាចចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជា ក្រោយគេចផុតពីទណ្ឌកម្មធ្ងន់ធ្ងររបស់ FIFA
ប្រទេសឥណ្ឌូណេស៊ី មិនត្រូវបានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ធ្ងន់ធ្ងរឡើយ ដោយគ្រាន់តែរងពិន័យផ្នែករដ្ឋបាលប៉ុណ្ណោះ បន្ទាប់ពីតំណាងសហព័ន្ធរបស់ប្រទេសនេះបានជួបប្រជុំជាមួយក្រុមការងារ FIFA និងមានសិទ្ធិចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជាធម្មតា។
ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir បាននិយាយថា ប្រទេសឥណ្ឌូណេស៊ី បានជៀសផុតពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរពី FIFA បន្ទាប់ពីការដកសិទ្ធិរបស់ប្រទេសនេះក្នុងនាមជាម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ពិភពលោកអាយុក្រោម ២០ ឆ្នាំ (FIFA U-20 World Cup) កាលពីខែមុននេះ។
លោក Thohir ដែលកំពុងនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលទទួលបានការណែនាំពីប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ដើម្បីធ្វើការចចារទៅកាន់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA។
ក្នុងជំនួបជាមួយប្រធាន FIFA លោក Gianni Infantino លោក Thohir បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការជួសជុលកីឡដ្ឋានចំនួន ២២ នៅទូទាំងប្រទេសដែលប្រើប្រាស់សម្រាប់សកម្មភាពរបស់ក្រុមជម្រើសជាតិ និងលីគបាល់ទាត់។
លោក Thohir បានបង្ហើបថា “បន្ទាប់ពីខ្ញុំបានបញ្ជូនសាររបស់ប្រធាន Jokowi និងបង្ហាញប្លង់កីឡាបាល់ទាត់របស់យើង (ការផ្លាស់ប្តូរ) នោះ FIFA បានសម្រេចចិត្តដាក់ទណ្ឌកម្មផ្នែករដ្ឋបាលតែប៉ុណ្ណោះ ដោយការបង្កកការផ្តល់មូលនិធិរបស់ FIFA Forward សម្រាប់គោលបំណងប្រតិបត្តិការ PSSI” ។
លោកបានកត់សម្គាល់ថា ការដាក់ទណ្ឌកម្មនេះនឹងត្រូវបានពិនិត្យឡើងវិញនៅពេលដែល FIFA បញ្ចប់ការសិក្សារបស់ខ្លួនលើយុទ្ធសាស្រ្តដ៏ធំរបស់ឥណ្ឌូនេស៊ីក្នុងការអភិវឌ្ឍបាល់ទាត់។
ការដាក់ទណ្ឌកម្មតិចតួចប្រឆាំងនឹងប្រទេសឥណ្ឌូណេស៊ី បានន័យថា ប្រទេសនេះបានគេចផុតពី “កាតក្រហម” ហើយទទួលបានតែ “កាតលឿង” ពី FIFA ជាហេតុធ្វើឱ្យប្រទេសអាចបន្តចូលរួមក្នុងការប្រកួតអន្តរជាតិដូចជាស៊ីហ្គេម នៅកម្ពុជា នាចុងខែនេះផងដែរ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ antaranews.com
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៦ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ