Connect with us

សេដ្ឋកិច្ច

ជំនួប​លើក​ដំបូង​ CDC និងសមាគមឧកញ៉ាកម្ពុជាប្រកាស​​ធ្វើការរួមគ្នា ពង្រីក​ការធ្វើពាណិជ្ជកម្មនៅកម្ពុជា

បានផុស

នៅ

កាលពីម្សិលមិញនេះ មាន​ជំនួប​ជា​លើក​ដំបូង​រវាង​​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែល​ក្នុង​ជំនួប​នេះមាន​ការ​ប្រកាសរួម​គ្នា​ក្នុងភាពជាដៃគូ ក្នុងការ​​ជំរុញ​លើក​កម្ពស់ការ​ធ្វើ​ពាណិជ្ជកម្ម និង​ពង្រីក​កំណើន​កា​រវិនិយោគ​នៅ​​កម្ពុជា។

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានថ្លែងថា កន្លងមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានធ្វើការជាមួយវិស័យឯកជនជាច្រើន ដូចជាសភាពាពិជ្ជកម្មកម្ពុជាជាដើម ប៉ុន្តែកិច្ចការដែលគ្រោងធ្វើជាមួយសមាគមឧកញ៉ានៅពេលខាងមុខ នឹងមិនជាន់គ្នា​ទៅ​នឹង​សកម្មភាព​របស់​សភាពាណិជ្ជកម្មឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បញ្ជាក់​ថា ក្នុង​ភាព​ជា​ដៃគូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា នឹងធ្វើសកម្មភាពរួមគ្នា ក្នុងភាព​ជាដៃគូ ជំរុញកំណើនវិនិយោគនៅស្រុក និងទាក់ទាញវិនិយោគបរទេស ដើម្បីកម្ពស់ការធ្វើពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា។

លោកបន្តថា សមាគមឧកញ៉ាកម្ពុជា គឺជាដៃគូថ្មីមួយបន្ថែមទៀត ក្នុងការជួយដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទាក់ទាញ​វិនិយោគិន​បរទេស និងពង្រីកកំណើនវិនិយោគនៅកម្ពុជា។

ក្នុងជំនួបដែលធ្វើជាលើកដំបូង ភាគីទាំងពីរបានពិនិត្យទៅលើកិច្ចការដែលត្រូវធ្វើជាមួយគ្នា ក្នុងការផ្តើមជំរុញលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងរៀបចំនូវសេចក្តីព្រាងអនុស្សារណៈ ដែលមានបញ្ជាក់ពីគោលបំណងនៃកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីធ្វើរួមគ្នា ដើម្បីផ្សព្វផ្សាយទាក់ទាញវិនិយោគិន។

លោក សុខ ចិន្តាសោភា បាន​អះអាង​ថា វត្តមានសមាគមឧកញ៉ាកម្ពុជា មានសារៈសំខាន់ណាស់ក្នុងការជួយទាក់​ទាញ​វិនិយោគិនបរទេស ព្រោះជាទូទៅអ្នកវិនិយោគពីបរទេស ដែលមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា តែង​តែ​ជួបជាមួយស្ថាប័នរដ្ឋ ស្ថានទូតរបស់គេ ប៉ុន្តែក្នុងនោះគេក៏ចង់ជួបជាមួយធុរជនក្នុងស្រុកដែរ ដើម្បីស្វែងយល់ឬសហការគ្នា។

សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) បាន​ចុះបញ្ជីជាសមាគមស្របច្បាប់ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ បច្ចុប្បន្នសមាគម មានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម។

ស.ឧ.ក ត្រូវបានដឹកនាំ និងតម្រង់ទិសដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៣២រូប ដែលមានអាណត្តិ ៥ ឆ្នាំ ហើយការងារប្រចាំថ្ងៃត្រូវបានអនុវត្តដោយអគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គលេខាធិការ ១រូប។

អ្នកទទួលបានគោរមងារឧកញ៉ា ឬអ្នកឧកញ៉ា តាមរយៈព្រះរាជក្រឹត្យដែលប្រោសប្រទាន ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អាចដាក់ពាក្យសុំចូលជាសមាជិក ស.ឧ.ក បានដោយបំពេញនូវលក្ខខណ្ឌ ដែលមានចែងក្នុងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ ស.ឧ.ក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម