សេដ្ឋកិច្ច
សហគ្រាសកាត់ដេរ វៀតណាម កំពុងរងហានិភ័យ ព្រោះលែងមានការបញ្ជាទិញទៀតហើយ
សហគ្រាសកាត់ដេរ និងវាយនភណ្ឌវៀតណាម កំពុងតែជួបប្រទះបញ្ហាយ៉ាងខ្លាំង ដោយលែងមានការបញ្ជាទិញពីសំណាក់អតិថិជនទៀតហើយ ។

ដោយខុសប្លែកពីឆ្នាំមុន អ្នកគ្រប់គ្រងផលិតកម្មនៅសហគ្រាសវាយនភណ្ឌក្នុងទីក្រុងហូជីមិញនិយាយថា កាលពីឆ្នាំមុនក្រុមហ៊ុនគាត់ គឺមានការបញ្ជាទិញច្រើន ខណៈឆ្នាំនេះការបញ្ជាទិញ មានសម្រាប់តែខែមេសានេះប៉ុណ្ណោះ ។
ចំពោះអគ្គនាយកក្រុមហ៊ុនវាយនភណ្ឌ និងកាត់ដេរជាតិវៀតណាម (Vinatex) លោក Cao Huu Hieu បញ្ជាក់ថា នៅក្នុងឆ្នាំនេះ សេដ្ឋកិច្ចពិតជាអាក្រក់ខ្លាំងណាស់ ដោយការបញ្ជាទិញត្រូវបានកាត់បន្ថយអស់ជាង ៣ ភាគរយ ។

ដូចគ្នានេះ ប្រធានសមាគមវាយនភណ្ឌ និងកាត់ដេរទីក្រុងហូជីមិញ ចេញមកបញ្ជាក់ដែរថា ទីផ្សារធំៗដូចជា អាមេរិក និងអឺរ៉ុបមិនបានបង្ហាញសញ្ញានៃការងើបឡើងវិញទេ ពោលគឺទីផ្សារពិភពលោក អាចធ្លាក់ចុះពី ៧៥០ ពាន់លានដុល្លារទៅ ៧១២ ពាន់លានដុល្លារ ខណៈឆ្នាំនេះអាចនឹងមានចំនួន ៦៨៧ ពាន់លានដុល្លារ ដែលធ្វើឲ្យវាក្លាយជារយៈពេលដ៏លំបាកសម្រាប់ឧស្សាហកម្មរបស់យើង ។
ទន្ទឹមនឹងនោះ ក្រុមហ៊ុនមូលបត្រ VnDirect យល់ឃើញថា ប្រសិនបើចិនបើកសេដ្ឋកិច្ចឡើងវិញ នោះនឹងបង្កបញ្ហាប្រឈមខ្លាំងដល់វាយនភណ្ឌវៀតណាមនៅឆ្នាំនេះ ស្របពេលបច្ចុប្បន្ន ចិនគឺជាដៃគូប្រកួតប្រជែងដ៏សំខាន់របស់វៀតណាមនៅក្នុងទីផ្សារសហរដ្ឋអាមេរិក ។

យោងតាមទិន្នន័យពីអាមេរិក ការនាំចូលវាយនភណ្ឌ និងកាត់ដេរពីចិនកាលពីឆ្នាំមុន បានកើនឡើងដល់ ១៣២ ពាន់លានដុល្លារនៃការនាំចូលទាំងអស់ ដែលធ្វើឲ្យចិនក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេបង្អស់ ខណៈវៀតណាម តាមពីក្រោយដោយមានភាគហ៊ុន ១៤.៩ ភាគរយ ។ ម្យ៉ាងទៀត ការិយាល័យស្ថិតិទូទៅបានឲ្យដឹងថា ការនាំចេញសម្លៀកបំពាក់សម្រាប់ខែមករាដល់ខែមីនាឆ្នាំនេះ បានធ្លាក់ចុះ ១៧.៤ ភាគរយ មកនៅត្រឹម ៧.២ ពាន់លានដុល្លារ ។
ប៉ុន្តែទោះជាយ៉ាងណា អ្នកសេដ្ឋកិច្ចបានព្យាករណ៍ថា ទីផ្សារវាយនភណ្ឌ និងកាត់ដេរនឹងងើបឡើងវិញបន្តិចក្នុងត្រីមាសទី ២ ប៉ុន្តែវៀតណាមនឹងប្រឈមមុខការប្រកួតប្រជែងខ្លាំងពីបង់ក្លាដែស ឥណ្ឌា និងចិន ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ VN Express

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ