Connect with us

KPT+

គ្រឿងទេសនៅផ្ទះបាយ ៤ មុខ មានសមត្ថភាពពិសេសក្នុងការជួយសម្រកទម្ងន់

បានផុស

នៅ

ក្នុង​អាហារ​ប្រចាំ​ថ្ងៃ​ដែល​យើង​ញ៉ាំ​ត្រូវ​ផ្សំ​ឡើង​ពី​បន្លែ សាច់ គ្រឿង​ទេស និង​គ្រឿង​ផ្សំ​ជាច្រើន​មុខ ទើប​អាច​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់។ ក្នុង​នោះ​បើ​យើង​ឧស្សាហ៍​បាន​ញ៉ាំ​គ្រឿង​ទេស​មួយ​ចំនួន អាច​ជួយ​សម្រួល​ដល់​ការ​ដុត​បំផ្លាញ​កាឡូរី​លើស​ក្នុង​ខ្លួន​បាន​ថែម​ទៀត​ផង។ នេះ​ជា​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- ខ្ញី

ខ្ញី​ជា​បន្លែ និង​ជា​គ្រឿង​ទេស​ដ៏​ពេញ​និយម​មួយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​វា​ក៏​ជា​ភ្នាក់ងារ រំញោច​មេតា​ប៉ូលីស​ដែល​បង្កើត​កម្ដៅ​នៅ​ក្នុង​កាកសំណល់​សរីរាង្គ មាន​ប្រសិទ្ធភាព​ដុត​រំលាយ​ជាតិ​ខ្លាញ់​កាឡូរី​បាន​យ៉ាង​ប្រសើរ តាមរយៈ​ការ​បង្កើន​សីតុណ្ហភាព​ក្នុង​រាងកាយ​។ ខ្ញី​ក៏​មាន​សមត្ថភាព​បង្កើន​ការ​រំលាយ​អាហារ និង​ពន្លឿន​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ដែល​ប្រសើរ​បំផុត​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់​។

២- ម្ទេស

ម្ទេស​ជា​គ្រឿង​បន្ថែម​រសជាតិ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​គ្រួសារ​នីមួយ​ៗ ដើម្បី​ធ្វើឲ្យ​អាហារ​កាន់តែ​ឆ្ងាញ់ ហើយ​វា​ក៏​ល្អ​ក្នុង​ការ​ជួយ​ដុត​កាឡូរី​ចេញ​ពី​ក្នុង​រាងកាយ។ ក្រោយ​ការ​ញ៉ាំ​អាហារ​ហឹរ ជួយ​កាត់​បន្ថយ​ការ​ឃ្លាន​ចំណី​ផ្អែម​ៗ​បាន​ទៀត​ផង។ នៅ​ក្នុង​ម្ទេស​មាន​សារធាតុ capsaicin ដែល​ជួយ​បង្កើន​សីតុណ្ហភាព​រាងកាយ ដើម្បី​ដុត​កាឡូរី។

៣- ខ្ទឹមស

ខ្ទឹម​ស​មាន​មុខ​ងារ​ល្អ​ជាច្រើន​ចំពោះ​សុខភាព ហើយ​ក្នុង​នោះ​វា​ក៏​មាន​សមត្ថភាព​ជួយ​ពន្លឿន ការ​ដុត​រំលាយ​អាហារ​ផង​ដែរ។ ការ​បន្ថែម​ខ្ទឹមស​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​នឹង​ជួយ​ឲ្យ​អ្នក​ធាត់​ៗ ឆាប់​ស្រក​ទម្ងន់​បាន​មួយចំណែកទៀត។

៤- ម្រេច

ម្រេច គឺជា​គ្រឿង​ទេស​ដ៏​សំខាន់​នៅ​ក្នុង​ការ​ចម្អិន​ម្ហូប​អាហារ​ប្រចាំថ្ងៃ ហើយ​វា​ក៏​មាន​ផ្ទុក​នូវ​វីតាមីន​ជាច្រើន​ដូចជា វីតាមីន A, C, K និង​សារធាតុ​រ៉ែ​សំខាន់​ៗ​មួយ​ចំនួន​ទៀត ដែល​មិន​ត្រឹម​តែ​ជំនួយ​សុខភាព តែ​ក៏​មាន​ប្រយោជន៍​ជំនួយ​ដល់​មុខងារ​មេតាប៉ូលីស ក្នុង​ការ​រំលាយ​អាហារ ដ៏​ល្អ​បំផុត​នៅ​ក្នុង​ការ​ដុត​រំលាយ​ជាតិ​ខ្លាញ់ ជំនួយ​ដល់​ការ​សម្រក​ទម្ងន់​៕

អត្ថបទផ្ដល់ដោយHello Krupet

ចុចអាន៖ហេតុផល ៨ យ៉ាង ធ្វើឱ្យមនុស្សជាច្រើនបរាជ័យក្នុងការសម្រកទម្ងន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជួបសួរសុខទុក្ខ និងផ្ដល់អំណោយដល់អ្នកបោសសម្អាត កំឡុងពេល និងក្រោយព្រះរាជពិធីបុណ្យអុំទូក ១១៥០នាក់

កីឡា៥ ម៉ោង មុន

លទ្ធផលបញ្ចប់ជើងទី១ វគ្គ៨ក្រុមចុងក្រោយពានពាន​សម្តេចតេជោ

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខជនសង្ស័យ ១០ នាក់ បង្កហិង្សាដោយចេតនា ស្លាប់ម្នាក់ និងរបួសច្រើននាក់

ជីវិតកម្សាន្ដ៥ ម៉ោង មុន

អតីតនាដការបាំបុរាណទសវត្សរ៍៩០ អ្នកស្រី អូន សុកា ទទួលមរណភាព នៅប្រទេសបារាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចធិបតី៖គ្មានការស៊ុមគ្រលុំរវាងគ្រួសារសម្ដេចតេជោ និងគ្រួសារថាក់ស៊ីន ដើម្បីលួចបូមប្រេងតំបន់ត្រួតស៊ីគ្នាឡើយ

Sokha Hotels

ព័ត៌មានពេញនិយម