Connect with us

សន្តិសុខសង្គម

ស្រុកចំនួន ៧ នៅខេត្តបាត់ដំបង រងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងពេលតែមួយ

បានផុស

នៅ

លំនៅឋាន​ជាង ៦០ ខ្នង ស្ថិត​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន ក្នុង​ខេត្ត​បាត់ដំបង ត្រូវ​រង​ការ​ខូចខាត​យ៉ាង​ដំណំ ក្នុង​ពេល​តែមួយ ស្រប​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​មក​យ៉ាង​ខ្លាំង ក៏​ស្រាប់​តែ​មាន​ខ្យល់​កន្ត្រាក់​បក់បោក​មក​ជាមួយ​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍​រួម​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​ព្រឹក​ព្រលឹម​ស្រាងៗ ថ្ងៃ​ទី ៧ ខែ​មេសា ឆ្នាំ ២០២៣ មាន​ភ្លៀង​ធ្លាក់​ស្ទើរ​គ្រប់​តំបន់​ក្នុង​ខេត្ត​បាត់ដំបង ហើយក៏​មាន​ខ្យល់​កន្ត្រាក់​បក់​បោក​ចូល​ទៅ​លើ​ស្រុក​ចំនួន ៧ បាន​ធ្វើ​ឲ្យ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ជាង ៦០ ខ្នង ត្រូវ​ទទួលរង​ការខូចខាត​ផង​ដែរ​។

របាយការណ៍​បាន​បន្ត​ថា ក្នុង​នោះ​ដែរ ១.​ស្រុក​គាស់ក្រឡ ប៉ះពាល់​ទៅលើ​ភូមិ​តាថុក និង​ភូមិ​ឆាយ​ប​ល្ល័​ង្គ ក្នុង​ឃុំ​ធិបតី ខូចខាត​ផ្ទះ​ចំនួន ៧ ខ្នង។ ក្នុង​នោះ​មាន​របើក​ដំបូល​សាលា​អនុវិទ្យាល័យ​ធិបតី មួយ​ខ្នង​ផង​ដែរ។ ២.​ស្រុក​បាណន់ ខ្យល់​កន្ត្រាក់​បាន​ប៉ះពាល់​ទៅលើ​ឃុំ​ភ្នំ​សំពៅ ឃុំ​ក​ន្ទឺ ២ ឃុំ​ស្នឹង និង​ឃុំ​តា​គ្រាម ដោយ​បាន​បំផ្លាញ​ផ្ទះ​ចំនួន ២១ ខ្នង។ ៣.​ស្រុក​សង្កែ ខ្យល់​កន្ត្រាក់​បាន​បក់​ចូល​ទៅ​លើ​ឃុំ​រាំង​កេ​សី ឃុំ​អូរ​ដំបង ២ ឃុំ​តា​ប៉ុន ឃុំ​កំពង់ព្រះ និង​ឃុំ​វត្ត​តា​មិ​ម ដោយ​ខូចខាត​ផ្ទះ​ចំនួន ១៩ ខ្នង។ ៤.​ស្រុក​ប​វេ​ល ខ្យល់​កន្ត្រាក់​បាន​បក់​ចូល​ទៅលើ​ភូមិ​អូរ​ដូន​ពៅ ភូមិ​បួរ​សង្គ្រាច និង​ភូមិ​ដំណាក់​ដង្កោ បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ចំនួន ៥ ខ្នង។ ៥.​ស្រុក​មោងឬស្សី ខ្យល់​កន្ត្រាក់​បាន​បក់​ចូល​ទៅលើ​ឃុំ ព្រៃតូច និង​ឃុំ​កកោះ ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះ​ចំនួន ៣ ខ្នង។ ៦.​ស្រុក​ភ្នំព្រឹក ខ្យល់​កន្ត្រាក់​បាន​បោក​ចូល​ទៅ​លើ​ភូមិ​អូរ​ចោត និង​ភូមិ​ដំណាក់​អំពិល ក្នុង​ឃុំ​បារាំង​ធ្លាក់ បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ចំនួន ២ ខ្នង និង ៧.ស្រុក​ថ្មគោល ខ្យល់​បាន​បក់​ប៉ះ​ទៅលើ​ឃុំ​ជ្រៃ និង​ឃុំ​អូរ​តា​គី បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ចំនួន ៤ ខ្នង​។ នេះ​គឺជា​គ្រោះធម្មជាតិ​ដ៏​សាហាវ​បំផុត ដោយ​បាន​បោកបក់​មក​ក្នុង​ពេល​តែមួយ តែ​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​ឡើយ ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទីutes មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ១០ នាទីutes មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច២៤ នាទីutes មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

ព័ត៌មានជាតិ៤៩ នាទីutes មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋាភិបាល ​ជំរុញបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ ៦៧ និង លេខ ៦៨ ឱ្យបាន​លឿន

Sokha Hotels

ព័ត៌មានពេញនិយម