ព័ត៌មានអន្ដរជាតិ
ចិន ប្រកាសធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ ក្រោយលោកស្រី Tsai ជួបប្រធានសភា អាមេរិក
ទីបញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនបានប្រកាសថា នឹងធ្វើសមយុទ្ធយោធារយៈពេលបីថ្ងៃជុំវិញកោះតៃវ៉ាន់ចាប់ពីថ្ងៃសៅរ៍នេះតទៅ ក្រោយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ត្រឡប់ពីដំណើរទៅសហរដ្ឋអាមេរិកវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយបានបញ្ជាក់ថា ចិននឹងរៀបចំការល្បាតត្រៀមប្រយុទ្ធនិងធ្វើសមយុទ្ធនៅជុំវិញច្រកសមុទ្រតៃវ៉ាន់ និងខាងជើង ខាងត្បូង និងខាងកើតកោះតៃវ៉ាន់ តាមការគ្រោងទុកកន្លង។
ទោះយ៉ាងណាក៏ដោយ មន្ត្រីតៃវ៉ាន់បានរំពឹងថានឹងមានប្រតិកម្មតិចតួចចំពោះកិច្ចប្រជុំ McCarthy ដែលបានធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិក ហើយនិយាយថា ពួកគេមិនអាចបដិសេធលទ្ធភាពដែលចិនធ្វើសមយុទ្ធបន្ថែមទៀតនោះទេ។ព្រោះកន្លងមក ប្រទេសចិនបានគំរាមកំហែងការសងសឹកដែលមិនបានបញ្ជាក់ប្រសិនបើកិច្ចប្រជុំនេះបានកើតឡើង ដោយបានរៀបចំល្បែងសង្គ្រាមជុំវិញកោះតៃវ៉ាន់ រួមទាំងការបាញ់មីស៊ីលផ្លោងក្នុងខែសីហា បន្ទាប់ពីប្រធានសភាលោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិ។
សូមបញ្ជាក់ដែរថា លោកស្រី Tsai បានជួបជាមួយប្រធានសភាអាមេរិក Kevin McCarthy នៅទីក្រុង Los Angeles កាលពីថ្ងៃពុធ ដោយធ្វើឲ្យទីក្រុងប៉េកាំងមនាការខឹងសម្បារ ហើយតែងតែចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួនជានិច្ច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចិន ប្តេជ្ញាឆ្លើយតបម៉ឺងម៉ាត់ ចំពោះជំនួបកម្រិតខ្ពស់ រវាងអាមេរិក ជាមួយមេដឹកនាំតៃវ៉ាន់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត