Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់អាកាសយានិកម្នាក់ក្រោយធ្លាក់យន្តហោះចម្បាំងតៃវ៉ាន់ក្នុងសមុទ្រ

បានផុស

នៅ

កងទ័ពអាកាសតៃវ៉ាន់បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ថា អាកាសយានិករបស់ខ្លួនម្នាក់បានស្លាប់ បន្ទាប់ពីយន្តហោះចម្បាំងរបស់គាត់បានធ្លាក់នៅឆ្នេរសមុទ្រភាគខាងកើតនៃកោះតៃវ៉ាន់ អំឡុងពេលការហ្វឹកហាត់ជាប្រចាំ ខណៈដែលវាជាហេតុការណ៍ប៉ះពាល់ដល់អាយុជីវិតលើកងទ័ពដែនអាកាសលើកទី ២ ក្នុងរយៈពេល ៣ ខែកន្លងមកនេះ ។

កងទ័ពអាកាសបាននិយាយថា អាកាសយានិកឈ្មោះ Chu Kuang-meng បានហក់ចេញពីយន្តហោះ F-5E បន្ទាប់ពីបានរាយការណ៍ពីបញ្ហាម៉ាស៊ីនមិនដំណើរការភ្លាមៗបន្ទាប់ពីបានហោះឡើង ។

ទន្ទឹមនោះបុរសអាយុ ២៩ ឆ្នាំរូបនេះក៏ត្រូវបានជួយសង្គ្រោះពីសមុទ្រផងដែរ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពសន្លប់ ហើយក្រោយមកលោកត្រូវបានគេរាយការណ៍បានបាត់បង់ជីវិតទៅហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្លាក់នេះបានកើតឡើងនៅពេលដែលសព្វាវុធកងទ័ពអាកាសរបស់កោះតៃវ៉ាន់មានសភាពចំណាស់ និងមិនមានសមត្ថភាពគ្រប់គ្រាន់ត្រូវបង្ខំចិត្តបំពេញនូវការលុកលុយដែលមិនធ្លាប់មានពីមុនមកនៅក្នុងតំបន់ការពាររបស់ខ្លួនពីចិន ។

កោះនេះនិយាយថា ខ្លួនបានពង្រាយយន្តហោះចម្បាំងរបស់ខ្លួនក្នុងអត្រាទ្វេដងនៃឆ្នាំមុនក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការគំរាមកំហែងពីយន្តហោះរបស់ចិន ខណៈយន្តហោះ F-5E គឺជាយន្តហោះជំនាន់ចាស់ដែលមានការរចនាតាំងពីទសវត្សឆ្នាំ ១៩៦០ មកម្ល៉េះ ។

ស្របពេលជាមួយគ្នានេះនាយសេនាធិការកងទ័ពអាកាសលោក Huang Chih-wei បានប្រាប់អ្នកយកព័ត៌មានថា ក្រោយពីហេតុការណ៍នេះកើតឡើង យន្តហោះចម្បាំង F-5E ទាំងអស់ត្រូវបានចុះចតក្នុងមូលដ្ឋានសាជាថ្មីដើម្បីត្រួតពិនិត្យសុវត្ថិភាព ។

គួររម្លឹកផងដែរថា កាលពីខែកក្កដា សមាជិកនាវិក ២ នាក់បានស្លាប់នៅក្នុងហេតុការណទធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅពេលយោធាតៃវ៉ាន់បានធ្វើសមយុទ្ធនៅទូទាំងកោះរួមទាំងការវាយលុកឆ្នេរសមុទ្រមួយកន្លែងពីប្រទេសចិនផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា៨ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម