ព័ត៌មានជាតិ
មិនថ្លៃទេ! សម្តេចអំពាវនាវសប្បុរសជនជួយទិញវង់ភ្លេងពិណពាទ្យដាក់តាមវត្ត
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនីជាង ១ ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សប្បុរសជនចូលរួមចំណែក ជួយទិញវង់ភ្លេងពិណពាទ្យដាក់តាមវត្តដើម្បីថែរក្សាមរត៌កវប្បធម៌ឲ្យនៅគង់វង់។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាចារ្យអាចារិនីប្រមាណ ១៥០០ នាក់ នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ទីអារាមជាកន្លែងថែរក្សាវប្បធម៌ជាតិតាំងពីបុរាណមក។

សម្តេចតេជោបានរំលឹកដែលធ្លាប់ណែនាំឲ្យតាមទីអារាមនានា រៀបចំឲ្យមានក្រុមភ្លេងពិណពាទ្យគ្រប់វត្ត។ សម្តេចរំពឹងទុកតាមរយៈអំពាវនាវដល់សប្បុរសជួយទិញវង់ភ្លេងពិណពាទ្យដាក់តាមទីអារាម ជាចំណែកមួយចូលរួមថែរក្សាវប្បធម៌ជាតិ។
«តម្លៃមិនថ្លៃទេ។ បានត្រឹមតែ ៤០០០ វត្តក៏មាន ៤ ០០០ វង់ភ្លេងពិណពាទ្យដែរ ខណៈទូទាំងប្រទេសមានជាង ៥០០០។ អីចឹងទេ ប៉ុន្មាននាក់ទៅ? នៅក្នុងមួយវង់ភ្លេងពិណពាទ្យមួយយ៉ាងហោចណាស់ក៏មានមនុស្ស ៦ នាក់។ នេះហើយជាអ្នកជួយរក្សាការពារមរតក៌ដូនតា ដែលថ្ងៃក្រោយអាចបន្តវេនតកូនតចៅទៅមុខទៀត»។

សម្តេចបន្តទៀតថា ទីអារាមជាកន្លែងថែរក្សាសម្បត្តិជាតិ សូម្បីដែលទូកងដែលប្រណាំងហើយក៏គេមិនយកដាក់នៅផ្ទះ គេដាក់នៅតាមវត្ត។ ចំណុចអស់នេះដែលយើងត្រូវមើលឃើញតួនាទីរបស់ទីវត្តអារាម ដែលបានជួយថែរក្សាវប្បធម៌ជាតិតាំងពីបុរាណមកដល់បច្ចុប្បន្ន៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ