Connect with us

ព័ត៌មានជាតិ

កម្មវិធីរត់ប្រណាំងមុនព្រឹត្តិការណ៍អង្គរសង្រ្កាន្តចាប់ផ្ដើមព្រឹកនេះ មានអ្នកចូលរួម​ជាង ១៤០០ នាក់

បានផុស

នៅ

លោក សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់សាធារណៈ​នៃគណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានឱ្យដឹងថា អ្នកដែលចូលរួមរត់លំហាត់​ពេលព្រឹកនៅមុខបរិវេណ មុខអង្គរវត្តប្រមាណជាង ១៤០០ នាក់ ដែលរត់ចំម្ងាយចាប់ពី ២១ គីឡូ ១០ គីឡូ និង ៣ គីឡូម៉ែត្រ ក្នុងគោលកៀគរថវិការជូនដល់មន្ទីរពេទ្យកុមារ អង្គរខេត្ត​សៀមរាប និងការអបអរសាទរ នៃព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីរត់លំហាត់​ពេលព្រឹកព្រលឹមនេះបានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ​ប្រធាន​សហភាព​សព័ន្ធយុជនកម្ពុជា និងថ្នាក់ដឹកនាំជាច្រើនទៀតបានចូលរួម។

សូមជំរាបថា កម្មវិធីមុនព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះត្រូវបានរៀបចំដើម្បីផ្តល់ភាពសប្បាយរីករាយបន្ថែមដល់បងប្អូនឆ្ពោះទៅកាន់ការមកដល់នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ជាពិសេសអ្នកខេត្តសៀមរាបផ្ទាល់ ដែលនឹងអាចមានការមមាញឹកច្រើនក្នុងអំឡុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។

ម្យ៉ាងវិញទៀត ការរៀបចំសកម្មភាពកីឡា ដែលមានការជិះកង់ និងរត់នេះដែរក៏ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ ជាមួយគ្នានោះដែរ បងប្អូនដែលបានទិញសំបុត្រ និងអាវយឺតកម្មវិធីគឺស្មើនឹងបានចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបផងដែរ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម