Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ ៣៦៩ ករណី

បានផុស

នៅ

នៅថ្ងៃចន្ទនេះរដ្ឋាភិបាលថៃបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៣៦៩ ករណីនាំឲ្យករណីឆ្លងសរុបកើនដល់ ១២,៤២៣ ករណី ខណៈមិនមានរបាយការណ៍អំពីការស្លាប់ថ្មីនោះទេដែលធ្វើឲ្យចំនួនអ្នកស្លាប់នៅតែ ៧០ នាក់ដដែរ ។

ក្នុងចំណោម ៣៦៩ ករណីថ្មីក្នុងនោះ ៨២ ករណីជាករណីឆ្លងក្នុងស្រុក ខណៈ ២៧៥ ករណីផ្សេងទៀតរួមទាំងពលករចំណាកស្រុកផងដែរនោះត្រូវបានរកឃើញតាមរយៈការតាមដានយ៉ាងសកម្ម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១២ ករណីទៀតត្រូវបានរកឃើញក្នុងចំណោមអ្នកធ្វើចត្តាឡីស័កដែលបានមកដល់ប្រទេសថៃ ។

ប្រទេសថៃស្ថិតនៅចំណាត់ថ្នាក់ទី ១២៨ ក្នុងបញ្ជីករណីឆ្លងសរុបទូទាំងពិភពលោក ។ សហរដ្ឋអាមេរិកឈរលំដាប់លេខ ១ មាន ២៤.៤៨ លាននាក់ បន្ទាប់មកគឺឥណ្ឌាមាន ១០.៥៧ លាននាក់, ប្រេស៊ីល ៨.៤៩ លាននាក់, រុស្ស៊ី ៣.៥៧ លាននាក់ និងអង់គ្លេស ៣.៣៩ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post / The Nation

ចុចអាន ៖ ប៉ូលិសថៃ ចាប់រំលោភជនសង្ស័យគ្រឿងញៀនមីយ៉ាន់ម៉ា ក្នុងប៉ុស្តិ៍ប៉ូលិស

ចុចអាន ៖ សមាគមទេសចរណ៍ថៃស្នើរដ្ឋាភិបាលលើកលែងការធ្វើចត្តាឡីស័កដល់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម