ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមថា អ៊ុយក្រែន នឹងរលាយ
មន្ត្រីសន្តិសុខកំពូលរបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ទី០៨ខែមេសាថា អ៊ុយក្រែន នឹងរលាយបាត់ ព្រោះគ្មាននរណាម្នាក់ត្រូវការប្រទេសនេះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្តាញសង្គម VK លោក Dmitry Medvedev បាននិយាយថា អឺរ៉ុបមិនត្រូវការអ៊ុយក្រែនឡើយ ព្រោះខ្លួនកំពុងជួបប្រទះ “នរកផ្នែកហិរញ្ញវត្ថុនិងនយោបាយ” ដែលបង្កឡើងដោយការគាំទ្ររបស់ខ្លួនចំពោះទីក្រុង កៀវ។
យោងតាមលោក Medvedev, លំហូរជនភៀសខ្លួនអ៊ុយក្រែន ការកើនឡើងអតិផរណា ការឡើងថ្លៃអគ្គិសនី ការរងទុក្ខវេទនាដល់អាជីវកម្មអឺរ៉ុប និងទណ្ឌកម្មរុស្ស៊ីដែលមិនទទួលបានផលចំណេញ បាននាំឲ្យមានការមិនសប្បាយចិត្តទាំងនៅអឺរ៉ុបខាងលិច និងខាងកើត។
លោកអះអាងថា ប្រសិនបើអ៊ុយក្រែនបន្តអត្ថិភាពរបស់ខ្លួន, នៅពេលអនាគត អឺរ៉ុបនឹងត្រូវទទួលបន្ទុកពេញទំហឹង ហើយនេះជាហេតុផលមួយទៀត ដែលទ្វីបនេះមិនចង់បាន។
អាមេរិកក៏មិនត្រូវការអ៊ុយក្រែនដែរ ប្រជាជនអាមេរិកធម្មតាមិនយល់ទេថា ហេតុអ្វីបានជារដ្ឋាភិបាលរបស់ពួកគេរវល់ជាមួយអ៊ុយក្រែន ហើយជះលុយយ៉ាងច្រើនទៅឲ្យទីក្រុងកៀវ ទាំងដែលមិនព្រមដោះស្រាយបញ្ហាផ្ទាល់ខ្លួននៅក្នុងប្រទេស។
លើសពីនេះ លោក Medvedev បានទទូចថា អាហ្រ្វិកនិងអាមេរិកឡាទីន មិនត្រូវការអ៊ុយក្រែនទេ ពីព្រោះពួកគេក៏មានបញ្ហាផ្ទាល់ខ្លួនដែរ។ អាស៊ីក៏មិនត្រូវការអ៊ុយក្រែនដែរ មហាអំណាចធំៗដូចជាឥណ្ឌា ចិន និងប្រទេសដទៃទៀតនៃតំបន់អាស៊ីប៉ាស៊ីហ្វិក មានបញ្ហាដែលត្រូវដោះស្រាយ ដូចជាការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីការបញ្ចប់នៃជំងឺរាតត្បាតកូវីដ១៩។
គួរបញ្ជាក់ថា លោក Medvedev គឺជាប្រធានាធិបតីចន្លោះឆ្នាំ ២០០៨ ដល់ ២០១២ ហើយបច្ចុប្បន្នគាត់គឺជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AA
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ