ព័ត៌មានអន្ដរជាតិ
ណាតូ ប្រកាសធ្វើសមយុទ្ធដែនអាកាស ទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្រ្ត
កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យទី០៩ខែមេសាថា អង្គការណាតូ នឹងធ្វើសមយុទ្ធទ័ពអាកាសធំបំផុតមិនធ្លាប់មានសោះនៅរដូវក្តៅនេះ ដែលមានការចូលរួមពីប្រទេសចំនួន២៤ រួមទាំងហ្វាំងឡង់ដែលទើបចូលជាសមាជិកណាតូ និងស៊ុយអែត ដែលមិនទាន់ចូលក្នុងសម្ព័ន្ធភាពយោធាមួយនេះ ផងដែរ។
សមយុទ្ធ “អ្នកការពារអាកាសឆ្នាំ២០២៣” នឹងធ្វើឡើងនៅចន្លោះថ្ងៃទី១២ដល់ថ្ងៃទី២៤ខែមិថុនា ក្នុងគោលបំណង បង្កើនប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសដែលចូលរួម និងបង្ហាញពីភាពរឹងមាំនៃប្លុកយោធាមួយនេះ។
កាសែត Bundeswehr ចុះផ្សាយថា ទាហានសរុប១ម៉ឺននាក់ និងយន្តហោះ២២០គ្រឿង នឹងត្រូវចូលរួមនៅក្នុងសមយុទ្ធនេះខណៈ ពួកគេនឹងត្រូវហ្វឹកហាត់នៅក្នុងដែនអាកាសរបស់អឺរ៉ុប។
ស្របពេលជាមួយគ្នានោះ សហរដ្ឋអាមេរិក បានប្រកាសផ្គត់ផ្គង់យន្តហោះចំនួន១០០គ្រឿង ដែលយកចេញពីស្តុករបស់ខ្លួន។
យោងតាមទីក្រុងប៊ែរឡាំង សមយុទ្ធនេះនឹងត្រូវធ្វើឡើង ភាគច្រើននៅលើទឹកដីអាល្លឺម៉ង់ ខណៈដែនអាកាសនៃប្រទេសអេស្តូនី ដែលមានព្រំប្រទល់ជាប់រុស្ស៊ី, និងប្រទេសរ៉ូម៉ានី ដែលមានព្រំប្រទល់ជាប់អ៊ុយក្រែន ក៏អាចជាកន្លែងធ្វើសមយុទ្ធផងដែរ។
សមយុទ្ធនេះ ធ្វើឡើងស្របគ្នានឹងសមយុទ្ធដែលដឹកនាំដោយសហរដ្ឋអាមេរិកដាច់ដោយឡែកមួយទៀតឈ្មោះ “អ្នកការពារអឺរ៉ុបឆ្នាំ២០២៣”។ សមយុទ្ធប្រចាំឆ្នាំរយៈពេលជិតពីរខែមួយនេះ គឺផ្តោតលើការដាក់ពង្រាយជាយុទ្ធសាស្រ្តនៃកងកម្លាំងដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ការងាររបស់កងទ័ពដែលឈរជើងរួចជាស្រេច និងការធ្វើអន្តរប្រតិបត្តិការជាមួយអឺរ៉ុប។
ទាហានអាមេរិកសរុប ៩ពាន់នាក់ រួមជាមួយកងទ័ពចំនួន ១៧០០០ នាក់មកពីប្រទេសចំនួន ២៦ផ្សេងទៀត នឹងចូលរួមក្នុងសមយុទ្ធនេះ ដែលនឹងធ្វើឡើងនៅទូទាំងប្រទេសចំនួន ១០ ក្នុងទ្វីបអឺរ៉ុប៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ