ព័ត៌មានជាតិ
ប្រជាកសិករដាំទុរេនចាប់ផ្ដើមប្រមូលផល ខណៈឆ្នាំនេះបានផលជាងឆ្នាំមុន
ប្រជាពលរដ្ឋដែលនិយមពិសារទុរេនឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានមកដល់ហើយ សម្រាប់ឆ្នាំ២០២៣នេះ ដោយដើមខែមេសានេះ ប្រជាកសិករផ្តើមប្រមូលផលលក់ទៅកាន់ទីផ្សារក្នុងស្រុក។
ក្នុងចំណោមប្រជាកសិករដែលដាំដុះផ្លែទុរេនគុណភាពបែបធម្មជាតិ លោកឧកញ៉ា អែម សៀកឡន ហៅសូនឹង បានប្រាប់កម្ពុជាថ្មីនៅកាលពីថ្ងៃទី៨ ខែមេសា ថា ទិន្នផលទុរេនរបស់លោកកំពុងពេញដល់ថ្ងៃប្រមូលផលហើយ គឺប្រភេទម៉ានភូង ដែលមានទីផ្សារលក់ចេញនាពេលបច្ចុប្បន្ន។

លោកឧកញ៉ា សៀកឡន បន្តថា សម្រាប់ឆ្នាំនេះទិន្នផលផ្លែទុរេន បានហុចផលច្រើនជាងឆ្នាំទៅមុន ទោះបីជាមានទឹកភ្លៀងធ្លាក់តិចតួចយ៉ាងណាក្តី ក៏ដោយសារការប្រឹងប្រែងថែទាំរហូតដល់ពេលប្រមូលដូចពេលនេះ។ ទិន្នផលទុរេនប្រមូលបាននឹងនាំចេញទៅកាន់ទីផ្សារក្នុងប្រទេសកម្ពុជាតែម្តង មិនអាចនាំទៅក្រៅប្រទេសនោះទេ ដើម្បីធ្វើយ៉ាងណាអាចផ្តល់ឱកាសដល់ប្រជាពលរដ្ឋនិយមពិសារមានលទ្ធភាពជាវទៅពិសារប្រកបដោយសុវត្ថិភាពខាងផ្នែកចំណីអាហារ។

លោកឧកញ៉ា សៀកឡន រំពឹងដែរថា តម្លៃលក់ចេញនូវផ្លែទុរេនឆ្នាំនេះ នឹងកើនឡើងបំពេញតម្រូវការអ្នកពិសារ ខណៈពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរចូលមកដល់នាពេលឆាប់ៗនេះ ស្របពេលទន្ទឹមរង់ចាំពិសារស្ទើរជារៀងរាល់ឆ្នាំ សម្រាប់បរិមាណទុរេនវគ្គដំបូង។ ផ្លែទុរេនក្នុងស្រុកមណ្ឌលសីមា ក៏ដូចជាខេត្តកោះកុងទាំងមូល ត្រូវបានមហាជនទទួលស្គាល់ពីគុណភាព និងរសជាតិឆ្ងាញ់ពិសារមិនដាច់ពីមាត់របស់អ្នកដែលបានតេស្តរសជាតិម្តងៗ តាមរយៈការមកទិញដល់ផ្ទះផ្ទាល់ នាំពេញទៅតាមបណ្តារាជធានីខេត្ត និងចូលរួមពិធីតាំងពិពរណ៌ពាណិជ្ជកម្មនានា។

នៅឆ្នាំ២០២២ ទុរេននៅឃុំទួលគគីរ ត្រូវបានប្រជាកសិករប្រមូលលក់បានរាប់តោនទៅកាន់ទីផ្សារដែលមានតម្រូវការយកទៅទទួលទាន។ ជាក់ស្តែងចំការអ្នកឧកញ៉ា សូនឹង មាន២០ទៅ៣០តោន ដែលបានលក់ចេញ ខណៈបង្កបង្កើនផលលើផ្ទៃដីសុរប៥០ហិចតា។

លោក សាលី ហ្វារីត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ថ្លែងទទួលស្គាល់ផលិតផលកសិកម្មនៅក្នុងខេត្តកោះកុងទទួលយកបានមិនចាញ់ផលិតផលពីបរទេសនោះទេ ហើយលោកបានស្រង់ស្ថិតិអ្នកដាំដុះផ្លែទុរេន ដើម្បីស្វែងរកទៅទីផ្សារលក់ចេញបានតម្លៃខ្ពស់មិនឱ្យខាតបង់នូវទុនវិនិយោគ។ ក្នុងនាមមន្ទីរពាណិជ្ជកម្ម មិនព្រងើយកន្តើយនោះទេនូវអ្វីដែលជាផលិតផលប្រជាកសិករសម្រេចលើការចូលរួមលើកកម្ពស់វិស័យកសិកម្ម គ្រារាជរដ្ឋាភិបាលផ្តល់អាទិភាពចំពោះការបង្កបង្កើនផលលក់ទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅស្រុក។

បើតាមលោក ហ្វារីត ទៅអនាគតទុរេនខេត្តកោះកុង នឹងត្រូវបានទទួលស្គាល់ជាកម្មសិទ្ធបញ្ញាដ៏ជាក់លាក់មួយជាការសម្គាល់ម៉ាកក្នុងភូមិសាស្រ្ត ចៀសវាងការក្លែងបន្លំគុណភាព ឬផលិតផលដែលប្រឹងប្រែងសម្រេចបានគួរជាទីមោទនភាព៕
អត្តបទ៖ សិរីវឌ្ឍនៈ




-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ