Connect with us

ព័ត៌មានជាតិ

យុវជន​ស្ម័គ្រ​ចិត្ត​ ចាប់ផ្តើម​ចេញ​ដំណើរ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប

បានផុស

នៅ

ម៉ោង​ជាង ៧ ព្រឹកមិញ​នេះ យុវជន​ប្រមាណ ៥០០ នាក់ បាន​ចាប់ផ្តើម​ចេញ​ដំណើរ​ដើម្បី​ទៅ​ចួលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប។

​ស្ថិត​នៅ​ក្នុង​ចំណោម​យុវជន​ស្ម័គ្រចិត្ត​ដែល​ត្រូវ​ចេញ​ដំណើរ​នៅ​ព្រឹក​នេះ​ កញ្ញា ឃ្លាំង គីមហួយ​ បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា មាន​ក្រុម​យុវជន​​ស្ម័គ្រ​ចិត្ត​ប្រមាណ​ជាង ៥០០ នាក់​ ត្រូវ​ចេញ​ដំណើរ​នៅ​ព្រឹកនេះ និង​​មួយ​ចំនួន​ធំ​ទៀត​នឹង​បន្ត​ចេញ​ដំណើរ​​នៅ​ថ្ងៃ​បន្ត​បន្ទាប់​។

បើ​តាម​យុវតី​រូប​នេះ ​ក្នុង​​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត កញ្ញា​​ត្រូវ​បំពេញការងារទៅ​តាម​ផ្នែក​ទទួល​ខុស​ត្រូវ ​និង​ត្រូវ​បន្ត​​ស្នាក់នៅ​រហូត​ដល់​ចប់កម្មវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនឹងចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ ថ្ងៃ​ទី ១៦ ខែមេសា ឆ្នាំ២០២៣។ កម្មវិធី​​​រយៈ​ពេល ០៣ ថ្ងៃ មានការ​តាំង​បង្ហាញ​មរតក​វប្បធម៌​ដូនតា ក៏ដូចជា​កម្មវិធី​កម្សាន្ត​ជាច្រើន​នៅ​តាម ០៦ ទីតាំង​ធំៗគឺ បរិវេណ​ប្រាសាទអង្គរវត្ត ព្រះលាន​ជល់ដំរី តំបន់​អង្គរ-ឃ្យុងយូ សួនច្បារ​ព្រះរាជ​ដំណាក់ ដងស្ទឹង​សៀមរាប និង​តំបន់​ផាប់ស្រ្ទីត។

​​ក្នុង​ឱកាស​ចូលរួម​ជូន​ដំណើរ​ដល់​យុវជន​ស្ម័គ្រ​ចិត្ត​រាប់រយ​នាក់​នៅព្រឹកនេះ​ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង​ប្រធានដឹកនាំ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​បាន​បញ្ជាក់ថា ​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​​​ដែល​រៀបចំ​នៅ​ឆ្នាំ​នេះគឺ​​​ធំជាងលើក​​មុន ដោយ​មាន​កម្មវិធីច្រើន​ជាង​មុន។

កម្មវិធី​​ដែល​អាច​នឹង​មាន​មនុស្ស​ណែនណាន់តាន់តាប់ ឯកឧត្តម​ក៏រំលឹក​ដល់​ក្រុមការងារ​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឲ្យបានល្អ ហើយ​បើ​មាន​បញ្ហា​អី​ត្រូវ​រាយការណ៍ប្រាប់​គ្នា​ទៅវិញ​ទៅ​មក។

ឯកឧត្តម​បន្ត​ទៀត​ថា ​ព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត​​បង្ហាញ​​មោទកភាព​សម្រាប់ជាតិ​ខ្មែរទាំង​មូល ក្នុង​ការចូលរួម​​​ថែរក្សា​​លើក​ស្ទួយ​​​វប្បធម៌ប្រពៃណី​ជាតិ និង​ជាផ្នែក​មួយ​ចូលរួម​​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរ​របស់​ខេត្ត​សៀមរាប​ដល់ភ្ញៀវ​ទេសចរ​ជាតិ​និងអន្តរជាតិ​មក​កម្សាន្ត។

បើ​តាម​ឯកឧត្តម ហ៊ុន ម៉ានី មក​ដល់​ពេល​នេះ​បន្ទប់​សណ្ឋាគារ​ជាង ៩០ ភាគរយ​នៅ​ក្រុង​សៀមរាបត្រូវ​បាន​ភ្ញៀវ​កក់​អស់ រួម​ទាំង​ផ្ទះ​សំណាក់​ជាង ៨០ ភាគរយ​ក៏​ត្រូវ​បាន​ភ្ញៀវ​កក់​រួច​ហើយ​ដែរ។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ក៏​មានកម្មវិធីបំបែក​ឯកត្តកម្មពិភពលោកចំនួន ០២ គឺទី១ បត់ក្រដាសបេះដូង និង​ទី​២ ចង្វាក់ម៉ាឌីសុន។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ មាន​កម្មវិធីចំនួន ៤៤ នៅ ៦ ទីតាំង មាន​នៅខាងមុខអង្គរ ទីលាន​ជល់ដំរី អង្គរឃ្យូងយូ តំបន់ដងស្ទឹងសៀមរាប សួនច្បារព្រះរាជដំណាក់ និងនៅតំបន់មួយចំនួនទៀត។

ក្នុង​កម្មវិធី​ក៏មានការបង្ហាញពីផលិតផលរបស់ខ្មែរ ដែលមានរយៈពេល ៣ ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ១២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម