ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បង្កើតទ័ពពិសេសដើម្បីកម្ទេចរថក្រោះរបស់លោកខាងលិចនៅ អ៊ុយក្រែន
ប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺនការប្រយុទ្ធរបស់រុស្ស៊ីលោក Yevgeny Arifulin បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិ បានចាប់ផ្តើមបង្កើតក្រុមពិសេសមួយ ទទួលបន្ទុកបំផ្លាញរថក្រោះរបស់បណ្តាប្រទេសលោកខាងលិចដែលផ្គត់ផ្គង់ដល់ទីក្រុងកៀវ ។

លោក Arifulin បានប្រាប់ទូរទស្សន៍រុស្ស៊ីថា “ការងារនេះត្រូវបានរៀបចំឡើងតាមការណែនាំរបស់អនុរដ្ឋមន្ត្រីការពារជាតិគឺលោកវរសេនីយ៍ឯក Yunus-Bek Yevkurov ដែលបានកំណត់ភារកិច្ចយ៉ាងជាក់លាក់នៃការបង្កើតក្រុមទាំងនេះ ។ ចំណែកលោកវរសេនីយ៍ឯក Ivan Buvaltsev គឺជាអ្នកចាត់ចែងក្រុមបង្កើត និងរៀបចំវិធីសាស្ត្រសម្រាប់ការអនុវត្ត” ។
លោក Arifulin បាននិយាយថា “យើងដឹងពីភាពខ្លាំង និងភាពទន់ខ្សោយនៃរថក្រោះរបស់លោកខាងលិច ហើយកងទ័ពរុស្ស៊ីក៏កំពុងសិក្សាស៊ីជម្រៅបន្ថែមទៀតផងដែរលើសព្វាវុធទាំងនេះ ជាពិសេសរថក្រោះអាមេរិក Abrams, រថក្រោះខ្លារខិន Leopard 2 របស់អាល្លឺម៉ង់, រថក្រោះ Leclerc របស់បារាំង និងរថក្រោះ Challenger របស់អង់គ្លេស ។

ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីឆ្នាំមុនមក បណ្តាប្រទេសលោកខាងលិចបាននឹងកំពុងផ្គត់ផ្គង់ប្រព័ន្ធសព្វាវុធជាច្រើនប្រភេទទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវ ដែលក្នុងនោះរួមមានទាំងកាំជ្រួចមីស៊ីលការពារដែនអាកាស ប្រព័ន្ធរ៉ុកកែតបាញ់ច្រើនគ្រាប់ រថក្រោះ កាំភ្លើងធំបាញ់ស្វ័យប្រវត្តិ និងកាំភ្លើងបាញ់ប្រឆាំងយន្តហោះជាដើម ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ វិមានក្រឹមឡាំងបានព្រមានម្តងហើយម្តងទៀតប្រឆាំងនឹងការបន្តផ្តល់អាវុធបែបនេះដល់ទីក្រុងកៀវ ហើយបានចាត់ទុកទង្វើនេះថាជា ការអូសបន្លាយសង្គ្រាម មិនមែនចង់បញ្ចប់ជម្លោះឲ្យបានឆាប់នោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ថា ព្រោះតែបដិវត្តន៍ពណ៌របស់ អាមេរិក ទើបផ្ទុះសង្គ្រាមនៅ អ៊ុយក្រែន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ