ព័ត៌មានអន្ដរជាតិ
ក្មេងប្រុសជនជាតិអាមេរិកអាយុ ៥ ឆ្នាំ ស្លាប់ដោយសារគ្រូបង្រៀនស្មានតែធ្វើពុតឈឺ
ក្មេងប្រុសឈ្មោះ Romeo Pierre Louis អាយុ ៥ ឆ្នាំរៀននៅសាលាអន្តរជាតិ Charter Oak នៃរដ្ឋ Connecticut បានធ្វើទុក្ខរោគបេះដូងដ៏កម្រ រហូតដល់ស្លាប់ ព្រោះគ្មានអ្នកជួយសង្គ្រោះទាន់ពេលវេលា ។
ដំណឹងខាងលើធ្វើឲ្យឪពុកម្ដាយនិងមហាជនរន្ធត់ចិត្តហើយខឹងសម្បាទៅលើគ្រូបង្រៀនជាពន់ពេក ព្រោះពួកគេធ្វេសប្រហែលជាមួយអាយុជីវិតក្មេងប្រុស Romeo ខណៈពេលនេះឪពុកម្ដាយរបស់ក្មេងរងគ្រោះបានដាក់ពាក្យប្ដឹងសាលាហើយ ។
ខណៈ Romeo ដួលភ្លាមៗក្មេងផ្សេងៗបាននាំគ្នាស្វែងរកជំនួយដែរ ប៉ុន្តែគ្រូបង្រៀនបែរជាគិតថាពួកគេកំពុងលេងធ្វើពុតជាស្លាប់ទៅវិញ ។ តាមពិត Romeo មានជំងឺមួយហៅថា “ Brugada syndrome” ដែលធ្វើឲ្យបេះដូងលោតខុសធម្មតា និងអាចព្យាបាលបានបើនាំទៅពេទ្យទាន់ពេលវេលា ។
ទម្រាំតែគ្រូបង្រៀនដឹងពីស្ថានភាព Romeo នោះហួសពេលបាត់ទៅហើយ ព្រោះបន្ទាប់ពីដួល ៣៥ នាទីទើបឡានពេទ្យមកដល់ ហើយ Romeo បានស្លាប់ក្នុងមន្ទីរពេទ្យក្រោយពីរថ្ងៃកន្លងផុតទៅ៕
ចុចអាន ៖ ចាប់ខ្លួនគ្រូអាគមឥណ្ឌូណេស៊ី ពីបទសម្លាប់មនុស្សយ៉ាងតិច ១២ នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា