ជីវិតកម្សាន្ដ
ភរិយារបស់តួឯកប្រុសរឿង “មនុស្សកញ្ជ្រោង” ទម្លាយពីប្រភពមកុដពាក់ក្នុងថ្ងៃមង្គលការ
ក្រោយរៀបការរបស់តារាចម្រៀង និងសម្ដែង Lee Seung Gi និងតារាសម្ដែង Lee Da In ត្រូវបានគេទម្លាយឲ្យដឹង ពីឈុតកូនក្រមុំទាំង៣រួមមាន Paninatonne, Eliza Bex Lux និង Muse ជាប់ចំណាត់ថ្នាក់ក្នុងចំណោមម៉ាកយីហោកំពូលទាំងបីនៅញូវយ៉ក។
ទោះយ៉ាងណា មិនត្រឹមតែសំលៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានមកុដដ៏ធំរួមជាមួយនឹងបាច់ផ្កាដែនាងកាន់ មានការរចនាឆើតឆាយ កំពុងក្លាយជាប្រធានបទក្ដៅលើអ៊ីនធឺណិត ដែលទស្សនិកជនជាច្រើនចង់ដឹងផងដែរ។
តារាសម្ដែង Lee Da In បានបង្ហោះនៅលើបណ្តាញសង្គមរបស់នាងថា “សូមថ្លែងអំណរគុណពិសេស ដល់បងប្រុសរបស់ខ្ញុំបានឲ្យខ្ញុំនូវ tiara ធ្វើដោយដៃពី L.A. បងស្រីរបស់ខ្ញុំបានធ្វើភួងដ៏ស្រស់ស្អាតមួយ ហើយផ្តល់ឲ្យខ្ញុំ។ ខ្ញុំមានអំណរគុណណាស់! ខ្ញុំនឹងរក្សាវាអស់មួយជីវិត”។
ជាការពិតណាស់ Lee Seung Gi និង Lee Da In បានណាត់ជួបគ្នាជាសាធារណៈតាំងពីខែឧសភា ឆ្នាំ ២០២១ ហើយក៏ប្រកាសរៀបការនៅខែកុម្ភៈ។ នៅពេលនោះ Lee Seung Gi បាននិយាយថា “នាងជាមនុស្សដែលមានភាពកក់ក្ដៅ និងគួរឲ្យស្រលាញ់ ដែលខ្ញុំចង់នៅក្បែរខ្ញុំជារៀងរហូត។ ខ្ញុំចង់ចែករំលែកសុភមង្គល ហើយនៅជាមួយគ្នា ហើយជម្នះការសាកល្បងដោយមិនបោះបង់ការយោគយល់។ ទោះលំបាកយ៉ាងណា ក៏ខ្ញុំសង្ឃឹមថាអ្នកនឹងគាំទ្រអនាគតយើងទាំងពីរ ហើយយើងនឹងចែករំលែកនិងរស់នៅដោយមានសុភមង្គលជានិរន្តរ”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទស្សនាទិដ្ឋភាពមង្គលការរបស់តួឯកប្រុស ក្នុងរឿងភាគកូរ៉េ “មនុស្សកញ្ជ្រោង”
ចុចអាន៖Jisoo ទម្លាយការពិត ក្រោយធ្លាយចចាមអារ៉ាមថា សមាជិក BLACKPINK មិនចុះសម្រុងគ្នា
-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច