Connect with us

ព័ត៌មានជាតិ

សួនបេះដូងក្រដាស បំបែកកំណត់ត្រាពិភពលោក

បានផុស

នៅ

បេះដូងរាប់សិបម៉ឺនដែលបត់ដោយដៃប្រជាពលរដ្ឋកម្ពុជា ត្រូវបានរៀបចំជាលក្ខណៈសួនដ៏ស្រស់ស្អាតនៅបរិវេណប្រាសាទអង្គរវត្ត។ ការរៀបចំនេះ ធ្វើឡើងសម្រាប់ការបំបែកកំណត់ត្រាពិភពលោក ដែលនឹងត្រូវរាប់នៅថ្ងៃទី ១០ ខែមេសា និងបញ្ចប់នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើទោះជាការកៀរគរមហាជនបត់បេះដូងក្រដាសយ៉ាងច្រើនសន្ធឹកនេះ ដើម្បីបំបែកឯតទគ្គកម្មក្តី ប៉ុន្តែសម្រាប់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអ្នកផ្តួចផ្តើមរឿងនេះបានអះអាងថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ ២០២៣នេះ មិនត្រឹមតែជាខួបគម្រប់ ១០ ឆ្នាំរបស់អង្គរសង្រ្កាន្ត ហើយក៏មិនមែនសម្រាប់តែអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនោះទេ ប៉ុន្តែអង្គរសង្ក្រាន្តឆ្នាំនេះក៏ដើម្បីអបអរភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ផងដែរ។

ឯកឧត្តមបន្តថា ក្រុមការងារអង្គរសង្ក្រាន្ត ក៏នឹងរៀបចំបំបែកឯតទគ្គកម្មពិភពលោកលើវិញ្ញាសារចំនួន២ គឺរាំចង្វាក់ម៉ាឌីហ្សន និងការបត់ក្រដាសជារូបបេះដូង។

ឯកឧត្តម ហ៊ុន ម៉ានី បន្តថា ការបត់ក្រដាសជារូបបេះដូង តាមផែនការគ្រោងនឹងធ្វើឲ្យបានចំនួន ១ លាន ប៉ុន្តែត្រង់ថា បងប្អូនចូលរួមបានប៉ុន្មាននោះនៅថ្ងៃទី ១១ ខែមេសា នឹងដឹងលទ្ធផល។

បើតាមឯកឧត្តម ហ៊ុន ម៉ានី ឲ្យដឹងបន្ថែមថា បេះដូងក្រដាសដែលបត់ឡើងដោយដៃប្រជាពលរដ្ឋនេះ វាមិនត្រឹមតែជាការធ្វើឡើង ដើម្បីបំបែកឯតទគ្គកម្មប៉ុណ្ណោះទេ ប៉ុន្តែវាជាកាដូក្តីស្រលាញ់របស់ពលរដ្ឋកម្ពុជាជូនអត្តពលិក ដែលចូលរួមក្នុងការប្រកួតស៊ីហ្គែម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ។

សេចក្តីជូនដំណឹងរបស់ ស.ស.យ.ក បានឱ្យដឹងថា សាធារណជនប្រជាពលរដ្ឋចូលរួមជាសាក្សីក្នុងការរាប់ និងការតាំងបង្ហាញបេះដូងច្រើនជាងគេលើពិភពលោកដោយសេរីដើម្បីចូលរួមក្នុងបុព្វហេតុគាំទ្រដល់អត្តពលិកដែលមានពិការភាពសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

អាមេរិក កូរ៉េ​ខាង​ត្បូង និង​ជប៉ុន រួម​គ្នា​បង្កើត​ក្រុម​ពិសេស តាមដាន​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង

ព័ត៌មានជាតិ១៣ នាទី មុន

អភិបាលខណ្ឌកំបូល ដឹកនាំកម្លាំងចុះស្ដារលូ និងដាក់ម៉ាស៊ីនបូមទឹកលិច ក្នុងមូលដ្ឋាន

សេដ្ឋកិច្ច១៩ នាទី មុន

រឿងព្រេងនិទានថ្មីនៃតារាសាគរ៖ បដិមាព្រះពុទ្ធសក្យមុនីកម្ពស់ ១០៨ ម៉ែត្រ ចំណាយអស់៥០០លានដុល្លារ ត្រូវបានដាក់បង្ហាញយ៉ាងភ្ញាក់ផ្អើល

ព័ត៌មានជាតិ៣០ នាទី មុន

​​វិស័យអប់រំ សុខាភិបាល និងការលើកកម្ពស់ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចនៅតែជារបៀបវារៈសំខាន់របស់ធនាគារពិភពលោកនៅកម្ពុជា

ជីវិតកម្សាន្ដ៣៦ នាទី មុន

ស្ងាត់ៗ Bruno Mars ខមិនថា Rose ព្យាយាមថើបលោក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ព្យុះខ្លាំងមួយទៀត នឹងវាយប្រហាររដ្ឋ Florida ចុងសប្តាហ៍នេះ

សេដ្ឋកិច្ច២២ ម៉ោង មុន

រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ តម្លៃ ១,៣ ពាន់លានដុល្លារ បើកការដ្ឋានសាងសង់នៅថ្ងៃនេះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រថយន្តដឹកសាំងជួបគ្រោះថ្នាក់ នាំគ្នាទៅប្រមូលសាំងធ្លាយ ស្រាប់តែផ្ទុះឆេះស្លាប់មនុស្ស ១០០នាក់នៅ នីហ្សេរីយ៉ា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រមុខមហាផ្ទៃ តែងតាំងលោក នុត សវនា ជាប្រធានពន្ធនាគារព្រៃស បន្ទាប់ពន្ធនាគារនេះផ្ទុះរឿងអ្នកជាប់ឃុំ ជប់លៀង

Sokha Hotels

ព័ត៌មានពេញនិយម