ព័ត៌មានអន្ដរជាតិ
ជប៉ុននិងចិន ជួបប្រជុំគ្នា ដើម្បីពិភាក្សាពីកង្វល់ដែនសមុទ្រ
មន្ត្រីជាន់ខ្ពស់ជប៉ុន និងចិនបានជួបប្រជុំគ្នានៅថ្ងៃចន្ទទី១០ខែមេសា ដើម្បីពិភាក្សាអំពីក្តីព្រួយបារម្ភលើបញ្ហាដែនសមុទ្រដែលមានជម្លោះនៅសមុទ្រចិនខាងកើត ខណៈទីក្រុងប៉េកាំង ធ្វើសង្គ្រាមជុំវិញកោះតៃវ៉ាន់។
កិច្ចប្រជុំនេះ កើតឡើងចំពេលយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន បានធ្វើសមយុទ្ធ ក្លែងជាវាយប្រហារប្រឆាំងកោះតៃវ៉ាន់ បន្ទាប់ពីលោកស្រីប្រធានាធិបតី Tsai Ing-wen ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងបានជួបជាមួយប្រធានសភាអាមេរិកលោក Kevin McCarthy។
មុនកិច្ចពិភាក្សានេះ លោក Hong Liang ប្រធានគណៈប្រតិភូចិន បាននិយាយថា លោកកំពុងស្វែងរកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ដែនសមុទ្រជាមួយជប៉ុន ហើយរំពឹងថា នឹងមាន កិច្ចសន្ទនាស៊ីជម្រៅជាមួយសមភាគីរបស់គាត់។
ដោយឡែក អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុននិយាយថា ទីក្រុងតូក្យូបានតាមដានសមយុទ្ធយោធារបស់ចិនជុំវិញកោះតៃវ៉ាន់យ៉ាងជាប់លាប់ និងផ្តោតការយកចិត្តទុកដាក់ខ្លាំង។
ចំណែក នាយកខុទ្ទកាល័យជប៉ុនលោក Hirokazu Matsuno បានប្រាប់អ្នកយកព័ត៌មានថា “សារសំខាន់នៃសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺមិនត្រឹមតែមានសារសំខាន់សម្រាប់សន្តិសុខរបស់ប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ស្ថិរភាពនៃសហគមន៍អន្តរជាតិទាំងមូលផងដែរ”។
គួរបញ្ជាក់ជាថ្មី ទីក្រុងប៉េកាំង តែងតែចាត់ទុកតៃវ៉ាន់ថាជាផ្នែកមួយរបស់ចិន ហើយមិនដែលច្រានចោលការប្រើកម្លាំងដើម្បីបង្រួបបង្រួមកោះនេះនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក