Connect with us

កីឡា

អ្នកចាត់ការ U22 ឥណ្ឌូណេស៊ី ស្នើអ្នកសារព័ត៌មានកុំសម្ភាស​កីឡាករច្រើនពេក

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិ U-22 ឥណ្ឌូណេស៊ី បច្ចុប្បន្នកំពុងផ្តោតការយកចិត្តទុកដាក់លើការហ្វឹកហាត់ត្រៀមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា។ ក្នុងព្រឹត្តិការណ៍នេះ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ចង់ឱ្យក្រុមជម្រើសជាតិឥណ្ឌូនេស៊ីឈ្នះមេដាយមាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះហើយ អ្នកចាត់ការក្រុមជម្រើសជាតិ U-22 ឥណ្ឌូណេស៊ី លោក Sumardji បានស្នើសុំអ្នកសារព័ត៌មាន កុំធ្វើការសម្ភាស​កីឡាករជម្រើសជាតិ U-22 ឥណ្ឌូណេស៊ី ច្រើនពេក។ ដោយសារតែ លោកចង់ឲ្យកីឡាករផ្តោតលើការត្រៀមខ្លួនសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣។

អតីតមេប៉ូលិស Sidorajo ក៏បានពន្យល់ថា ចំណុចខ្សោយរបស់កីឡាករជម្រើសជាតិឥណ្ឌូណេស៊ី គឺស្មារតី។ ដូច្នេះពីសហព័ន្ធ លោកមិនចង់ឱ្យកីឡាករ ជាពិសេសអ្នកដែលទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ ធ្វើឱ្យចេញជាជំងឺ​តួឯក និងច្រឡំជាមួយនឹងទិដ្ឋភាពសំខាន់ៗនៃបាល់ទាត់ខ្លួនឯងនោះទេ។

«រឿងមួយដែលខ្ញុំចង់ប្រាប់ដល់មិត្តភ័ក្តិ កុំព្យាយាមសម្ភាសកីឡាករច្រើន​ពេក​។ ទន្ទឹម​នេះ ខ្ញុំ​សូមឲ្យ​កីឡាករ​ផ្តោត​អារម្មណ៍​​លើការរៀបចំខ្លួន និងផ្លូវចិត្ត ព្រោះពួកគេត្រូវយកចិត្តទុកដាក់រឿងនេះ»។ សម្ដីលោក Sumardji ដកស្រង់ចេញពី YouTube របស់ PSSI កាលពីថ្ងៃសុក្រមុន។

លោកបានបន្ថែមទៀតថា ៖«យើងគាំទ្រគ្នាទៅវិញទៅមក ហើយយើងមានគោលដៅតែមួយ យើងមិនបានមេដាយមាសអស់រយៈពេល ៣២ឆ្នាំមកហើយ។ ដូច្នេះ ការគាំទ្រគ្នាទៅវិញទៅមក ដើម្បីប្រទេសជាតិយើងមានមោទនភាពចំពោះស្នាដៃរបស់កូនចៅយើង ដើម្បីនាំយកមេដាយមាសមកផ្ទះវិញ»។

ឥណ្ឌូណេស៊ី ស្ថិតក្នុងពូល A រួមជាមួយម្ចាស់ផ្ទះកម្ពុជា មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត។ ពួកគេនឹងជួបកម្ពុជា នៅប្រកួតចុងក្រោយ៕

ប្រែ​សម្រួល៖ មន្នីរ័ត្ន
ប្រភព៖ bola.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម