ព័ត៌មានអន្ដរជាតិ
សមត្ថកិច្ច កម្ពុជា នឹងបញ្ជូនជនសង្ស័យឆបោកតាមទូរស័ព្ទជនជាតិ ជប៉ុន ១៩ នាក់ទៅប្រទេសវិញនៅព្រឹកស្អែក
ជប៉ុនបានបញ្ជូនក្រុមអ្នកស៊ើបអង្កេតមកព្រះរាជាណាចក្រកម្ពុជាដើម្បីនាំខ្លួនជនជាតិជប៉ុនចំនួន ១៩ នាក់ដែលត្រូវបានចាប់ខ្លួនពីបទឆបោកតាមទូរស័ព្ទ ក្រោយធ្វើសកម្មភាពពីប្រទេសកម្ពុជា ផ្ដោតគោលដៅទៅលើជនជាតិជប៉ុន ។
អ្នកស៊ើបអង្កេតប្រហែល ៥០ នាក់បានចាកចេញពីអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ និងមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃចន្ទនេះ ហើយប៉ូលិសជប៉ុនគ្រោងនឹងនាំខ្លួនជនសង្ស័យទៅប្រទេសវិញនៅព្រឹកថ្ងៃអង្គារ ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់ ។
នាយកដ្ឋានប៉ូលិសក្រុងតូក្យូ ទទួលបានដីកាចាប់ខ្លួនមនុស្ស ១៩ នាក់ ដែលមានអាយុចន្លោះពី ២៥ ទៅ ៥៥ ឆ្នាំ បន្ទាប់ពីជនសង្ស័យទាំងនេះត្រូវបានចោទប្រកាន់ថាបោកប្រាស់ប្រាក់ប្រហែល ១,៩០០ ដុល្លារពីអ្នករស់នៅទីក្រុងតូក្យូម្នាក់ដែលមានវ័យ ៦០ ឆ្នាំ ។
សមាជិកក្រុមនេះត្រូវបានគេជឿថា បានធ្វើប្រតិបត្តិការចេញពីបន្ទប់សណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុកាលពីខែមករា ខណៈក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចកម្ពុជាក៏បានរកឃើញបញ្ជីឈ្មោះពលរដ្ឋជប៉ុនដែលគេជឿថា ជាមុខសញ្ញាសម្រាប់ជនសង្ស័យទាក់ទងទៅឆបោក និងទូរសព្ទមួយចំនួនធំពីបន្ទប់សណ្ឋាគារ ខណៈវត្ថុតាងទាំងនោះសមត្ថកិច្ចកម្ពុជាក៏បានប្រគល់ឲ្យភាគីជប៉ុនហើយផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ជប៉ុន និងចិនជួបប្រជុំគ្នាដើម្បីពិភាក្សាពីកង្វល់ដែនសមុទ្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា