Connect with us

ព័ត៌មានជាតិ

សហភាពអង្គការសង្គមស៊ីវិល៖ លោក លី សុធារ៉ាយុត្តិ បានប្រព្រឹត្តខុសធ្ងន់លើសីលធម៌សង្គម  

បានផុស

នៅ

នៅថ្ងៃទី១១ ខែមេសានេះ សហភាពអង្គការសង្គមស៊ីវិល បានចេញសេចក្ដីថ្លែងការណ៍ដោយបានចាត់ទុក លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន គឺកំពុងប្រព្រឹត្តទង្វើដ៏ស្មោគគ្រោកដែលខុសយ៉ាងធ្ងន់ធ្ងរលើសីលធម៌សង្គម និងជាអំពើបាបកម្ម។ សហភាពអង្គការសង្គមស៊ីវិលចេញសេចក្ដីថ្លែងការណ៍បែបនេះ គឺបន្ទាប់ពីមានការបែកធ្លាយខ្សែអាត់សំឡេងរបស់លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនដែលពាក់ព័ន្ធក្នុងរឿងអាស្រូវផ្លូវភេទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទិននឹងរឿងអាស្រូវរបស់អ្នកនយោបាយនេះ សហភាពអង្គការសង្គមស៊ីវិល បានសម្ដែងការមិនពេញចិត្ត និងបង្ហាញការស្អប់ខ្ពើមបំផុតចំពោះទង្វើរបស់លោក លី សុធារ៉ាយុត្តិ ដែលបានធ្វើនូវទង្វើស្មោគគ្រោក អានាចារ និងអសីលធម៌បែបនេះ។ សហភាពអង្គការសង្គមស៊ីវិល បានចាត់ទុកមន្ត្រីគណបក្សភ្លើងទៀនរូបនេះ គឺមិនសមជាអ្នកនយោបាយខ្មែរឡើយ ហើយគប្បីចាត់វិធានការ និងមានការថ្កោលទោសចំពោះបុគ្គលនេះ។

តាមរយៈសេចក្ដីថ្លែងការណ៍ដដែលនេះ សហភាពអង្គការសង្គមស៊ីវិល បានលើកឡើងថា គណបក្សភ្លើងទៀនប្រហែលជាទាល់ច្រកខ្លាំងដែលរកមនុស្សមកប្រើលែងបាន បែរជាមកប្រើមនុស្សបាតសង្គមល្មោភកាម និងខ្វះសីលធម៌ មកធ្វើជាថ្នាក់ដឹកនាំបក្ស។ សហភាពអង្គការសង្គមស៊ីវិល បានគូសបញ្ជាក់ថា «អំពើអាក្រក់ក្នុងរឿងអាស្រូវផ្លូវភេទដ៏អាក្រក់របស់លោក លី សុធារ៉ាយុត្តិ គឺបានប្រព្រឹត្តខុសយ៉ាងធ្ងន់លើសីលធម៌សង្គមចំនួន៣ចំណុច រួមមាន៖ទី១ បានប្រព្រឹត្តអំពើផិតក្បត់ប្រពន្ធខ្លួនឯង ហើយទៅទាក់ទងជាមួយប្រពន្ធរបស់បុគ្គលដ៏ទៃ។ ទី២ គឺប្រើពាក្យសម្ដីអសីលធម៌មកលើស្ត្រីដោយប្រមាថមើលងាយ មិនឲ្យតម្លៃស្ត្រីដោយទុកស្ត្រីជាអ្នកបម្រើតណ្ហារបស់ខ្លួន។ និងទី៣ បុគ្គលនេះបានបង្ខំឲ្យស្ត្រីថតរូបអាក្រាត ដើម្បីឲ្យខ្លួនមើលដែលជាទង្វើថោកទាបប្រមាថមកលើស្រ្តី។

សហភាពអង្គការសង្គមស៊ីវិល បានសង្កត់ធ្ងន់ថា ទង្វើរបស់លោក លី សុធារ៉ាយុត្តិ បានធ្វើឲ្យយុវជន និងប្រជាជនខ្មែរ មានសេចក្តីខ្មាស់អៀនយ៉ាងខ្លាំងចំពោះបុព្វបុរសខ្មែរ ដែលមិនគួរណាមានបុគ្គលបែបនេះមកធ្វើជាអ្នកនយោបាយនៅលើទឹកដីដ៏ល្អផូរផង់នេះទេ។ មិនតែប៉ុណ្ណោះ ទង្វើនេះបានបង្កើតវប្បធម៌អ្នកនយោបាយអាក្រក់នៅកម្ពុជាដែលជាគំរូមិនល្អ ហើយក្នុងករណីលោក លី សុធារ៉ាយុត្តិ មានតួនាទីក្នុងជួររដ្ឋាភិបាលនោះនឹងបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរយ៉ាងចំពោះប្រទេសជាតិ។

បន្ថែមពីនេះ សហភាពអង្គការសង្គមស៊ីវិល ក៏បានអំពាវដល់បណ្តារអង្គការសមាគមនារី ព្រមទាំងប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសចូលរួមថ្កោលទោលដល់បុគ្គល លី សុធារ៉ាយុត្តិ និងជួយអន្តរាគមន៍ដល់គ្រួសារដែលត្រូវបុគ្គលនេះបំបែកបំបាក់ និងធ្វើឲ្យបាត់បង់កិត្តិយស សេចក្តីសុខ សុភមង្គលក្នុងគ្រួសារផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ នាទីutes មុន

កម្ពុជាមានពេល ៥ ឆ្នាំ អភិវឌ្ឍឧស្សាហកម្ម SME មុនពេលចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច

ព័ត៌មានជាតិ៣៤ នាទីutes មុន

ត្រឹមដើមឆ្នាំនេះ យុវជនក្រីក្រ និងងាយរងហានិភ័យជាង ៩ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣៨ នាទីutes មុន

លក់កាហ្វេ ភេសជ្ជៈតាម​ដង​ផ្លូវ​មួយ​ថ្ងៃ​បាន​ ៥០ ទៅ ៩០ កែវ រក​ចំណូល​បាន​ពី 20 ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ​ផ្គត់ផ្គង់គ្រួសារ

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៥៥ នាទីutes មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

Sokha Hotels

ព័ត៌មានពេញនិយម