ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អង់គ្លេស ចង់ប្រែក្លាយដែនដី អ៊ុយក្រែន ទៅជា “វាលរហោឋាន”
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយនៅលើបណ្ដាញ Telegram កាលពីថ្ងៃអង្គារថា ចក្រភពអង់គ្លេសចង់ប្រែក្លាយអ៊ុយក្រែនទៅជា “វាលរហោឋាន” ដោយសារតែការផ្គត់ផ្គង់គ្រាប់អ៊ុយរ៉ានីញ៉ូមទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវ ។
លោកស្រី Zakharova លើកឡើងថា ការផ្គត់ផ្គង់គ្រាប់អ៊ុយរ៉ានីញ៉ូមទៅឲ្យអ៊ុយក្រែន គឺមានន័យថា អង់គ្លេសចង់ឃើញទឹកដីរបស់អ៊ុយក្រែន ក្លាយទៅជាដែនដីដែលឆេះខ្លោច និងស្ងាត់ជ្រងំ ។ ពួកគេនឹងលុបបំបាត់ប្រជាជនដែលនិយាយភាសារុស្ស៊ីនៅក្នុងប្រជាជាតិអ៊ុយក្រែន ។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា សកម្មភាពនេះគឺជាព័ស្តុតាងបន្ថែមទៀតនៃចេតនារបស់ទីក្រុងឡុងដ៍ ដើម្បីអូសបន្លាយពេលការប្រឈមមុខដាក់គ្នា ហើយផ្ទុយនឹងការអះអាងរបស់ចក្រភពអង់គ្លេសក្នុងការប្តេជ្ញាចិត្តចំពោះការកសាងអ៊ុយក្រែនឡើងវិញ ក្រោយជម្លោះមួយនេះ ។
ទន្ទឹមនោះ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីរូបនេះកើតឡើង បន្ទាប់ពីចក្រភពអង់គ្លេសបានប្រកាសកាលពីចុងខែមីនាថា រដ្ឋាភិបាលទីក្រុងឡុងដ៍នឹងផ្គត់ផ្គង់គ្រាប់ដែលផ្ទុកសារធាតុវិទ្យុសកម្មមួយនេះទៅឲ្យអ៊ុយក្រែន ប្រសិនបើស្ថានភាពនៅតែតានតឹងបែបនេះ ។
ទោះយ៉ាងណា ការសម្រេចចិត្តនេះរងការរិះគន់យ៉ាងខ្លាំងយ៉ាងចាស់ដៃពីសំណាក់ប្រទេសរុស្ស៊ី ខណៈដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា រដ្ឋាភិបាលទីក្រុងមូស្គូនឹងឆ្លើយតបទៅវិញ ដោយការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុសដែលនៅជិតខាងគ្នា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ បែកធ្លាយព័ត៌មានសម្ងាត់! អ៊ុយក្រែន នឹង អស់ ខែលការពារមីស៊ីល ត្រឹម ខែក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា