សុខភាព
បើរាងកាយស្ថិតក្នុងអាកាសធាតុក្តៅខ្លាំង តើរោគសញ្ញាអ្វីខ្លះនឹងកើតឡើង?
ក្នុងពេលដែលប្រទេសកម្ពុជាកំពុងតែទទួលរងនៅអាកាសធាតុក្ដៅខ្លាំងនៅក្នុងខែមេសានេះ ប្រាកដណាស់ថារាងកាយរបស់មនុស្សនឹងប្រែប្រួល រហូតដល់អ្នកខ្លះមានរោគសញ្ញាកើតឡើង ខណៈមួយចំនួនមិនចេញរោគសញ្ញាឲ្យដឹង តែអាចគ្រោះថ្នាក់ដល់ស្លាប់បាន។

ដោយឡែកលោក Sonthi Kochawat អ្នកសិក្សាផ្នែកបរិស្ថាន និងសុខភាព ក្លឹបសិក្សាបរិស្ថានថៃបានបង្ហាញថា កម្ដៅនៅប្រទេសថៃគឺក្ដៅខ្លាំងក្នុងអំឡុងខែមេសានេះ សូមប្រយ័ត្នសុខភាពឲ្យមែនទែន។ ដោយសារតែការសិក្សាស្រាវជ្រាវនៅទីក្រុងឌូបៃសហព័ន្ធអារ៉ាប់រួមបញ្ជាក់ថា អ្នកដែលនៅក្នុងម្លប់ឬក្រោមពន្លឺថ្ងៃ ពេលប៉ះនឹងខ្យល់ក្ដៅនៅសីតុណ្ហភាពខុសគ្នាប្រហែល ១ម៉ោង ឬតិចជាងនេះ នឹងធ្វើឲ្យមនុស្សភាគច្រើនមានរោគសញ្ញាដូចខាងក្រោម៖
– សីតុណ្ហភាពខ្យល់ចន្លោះពី ៣៩-៤០ អង្សាសេ ខួរក្បាលនឹងបញ្ជាយឺតជាង សរីរាង្គរបស់រាងកាយធ្វើការយឺតជាង អស់កម្លាំងបានងាយ និងដកដង្ហើមលឿនខុសធម្មតា។
-សីតុណ្ហភាពខ្យល់ ៤០-៤១ អង្សាសេ នឹងមានការហត់នឿយ ចង់តែដេកនៅលើឥដ្ឋត្រជាក់ៗ។
-សីតុណ្ហភាពខ្យល់លើសពី ៤១អង្សាសេ ឬច្រើនជាងនេះ រាងកាយនឹងចាប់ផ្តើមបិទ ដែលមានន័យថា ប្រព័ន្ធរបស់រាងកាយនឹងចាប់ផ្ដើមបរាជ័យ ដែលនាំឲ្យក្តៅខ្លួនឬរមួលក្រពើពីការបាត់បង់សារធាតុរ៉ែ ហត់នឿយ ឬហត់នឿយពេលស្ថិតក្រោមកម្ដៅយូរ។ មួយវិញទៀត អាចបណ្ដាឡឲ្យចង្វាក់បេះដូងលោតញាប់ បែកញើសច្រើន ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឬកម្ដៅដែលបណ្ដាលមកពីក្ដៅខ្លាំង ចំណែកសីតុណ្ហភាពរាងកាយកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់កម្ដៅមិនអាចបញ្ចេញបានភ្លាមៗ មានឱកាសស្លាប់ខ្ពស់ណាស់ក្នុងពេលនេះ។
– សីតុណ្ហភាពខ្យល់រហូតដល់ ៥០ អង្សាសេ រាងកាយមិនអាចទទួលយកបាន ហើយឱកាសនៃការស្លាប់គឺខ្ពស់ណាស់ ពីជំងឺខ្សោយបេះដូង។
លើសពីនេះ ការស្រាវជ្រាវក៏បានលើកឡើងផងដែរថា ប្រសិនបើសីតុណ្ហភាពខ្ពស់ជាង ៣៨ អង្សាសេ មិនគួរនៅក្រោមពន្លឺព្រះអាទិត្យចន្លោះម៉ោង ៩:០០ ព្រឹកដល់ម៉ោង ៣:០០ រសៀល គួរតែផឹកទឹកយ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃដើម្បីការពារពីកាំរស្មី UVA និងលាបឡេការពារកម្ដៅថ្ងៃដែលមាន SPF 30++ យ៉ាងតិច។
សំខាន់បំផុត ចូរចេញពីព្រះអាទិត្យឲ្យបានតិចបំផុតតាមដែលអាចធ្វើទៅបាន។ កុំពិសាគ្រឿងស្រវឹង ឬជាតិកាហ្វេអ៊ីន និងភេសជ្ជៈមានជាតិស្ករ។ ដោយសារតែវានឹងបង្កើនល្បឿនធ្វើឲ្យអស់កម្លាំងនិងពន្លឿនការកើតឡើងនៃកម្ដៅដាច់សរសៃឈាមខួរក្បាល (heat stroke) ឬជំងឺដាច់សរសៃឈាមខួរក្បាលលឿនជាងមុន។ គួរតែលាក់ខ្លួននៅក្នុងម្លប់នៃអាគារ បើកកង្ហារខ្យល់។ ប្រសិនបើមានម៉ាស៊ីនត្រជាក់ សូមបើកម៉ាស៊ីនត្រជាក់ ហើយផឹកទឹកជាប្រចាំ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជំងឺភ្នែក ៣ ប្រភេទ គួរប្រយ័ត្នពេលចូលឆ្នាំខ្មែរ ជាពិសេសអ្នកលេងកាំភ្លើងបាញ់ទឹក
ចុចអាន៖ថៃ ព្រមានមនុស្ស ៦ ក្រុម ឲ្យប្រយ័ត្នក្នុងខែមេសានេះ កម្ពៅអាចឡើងរហូតធ្វើឲ្យដាច់សរសៃឈាមខួរក្បាល

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ