កីឡា
ថៃ បង្ហាញប៉ុស្តិ៍ទូរទស្សន៍ចំនួន៣ ដែលនឹងផ្សាយបន្តផ្ទាល់ស៊ីហ្គេម នៅ កម្ពុជា
យោងតាមអាជ្ញាធរកីឡាថៃ (SAT) បានឲ្យដឹងថា ប្រជាជនថៃ នឹងអាចទស្សនាការផ្សាយបន្តផ្ទាល់នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ដោយមិនគិតថ្លៃ។
លោក Kongsak Yodmanee ទេសាភិបាល SAT បានបង្ហាញកាលពីថ្ងៃចន្ទទី១០ខែមេសាថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសកម្ពុជា នឹងត្រូវផ្សាយតាមប៉ុស្តិ៍យ៉ាងហោចណាស់បី។
បន្ទាប់ពីកិច្ចពិភាក្សាជាមួយស្ថានីយទូរទស្សន៍របស់ប្រទេសថៃរួចមក ប៉ុស្តិ៍លេខ៥, ប៉ុស្តិ៍លេខ៩ និងប៉ុស្តិ៍ NBT នឹងក្លាយជាទូរទស្សន៍សាធារណៈរបស់ប្រទេសថៃ ដែលផ្សាយបន្តផ្ទាល់អំពីព្រឹត្តិការណ៍នៅរាជធានីភ្នំពេញ ចាប់ពី៥ដល់១៧ខែឧសភា។
ទោះបីជាយ៉ាងណាក៏ដោយ លោក Kongsak លើកឡើងថា SAT ក៏កំពុងពិភាក្សាផងដែរដើម្បីឲ្យប៉ុស្តិ៍លេខ៣ ចូលរួមជាដៃគូផ្សាយទី៤ ដើម្បីបង្កើនជម្រើសសម្រាប់អ្នកទស្សនាស៊ីហ្គេម។
គួរបញ្ជាក់ជាថ្មី ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចមិនយកថ្លៃផ្សព្វផ្សាយ នូវការផ្សាយបន្តផ្ទាល់ចេញទៅក្រៅប្រទេស អំពីការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ សម្ដេចតេជោ ហ៊ុន សែន សម្រេចមិនយកថ្លៃផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ស៊ីហ្គេម ចេញទៅក្រៅប្រទេស
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់