ព័ត៌មានជាតិ
ក្រុមហ៊ុន Smart Axiata បរិច្ចាគថវិកា ១ ម៉ឺនដុល្លារដល់យុទ្ធនាការ “រត់ជាមួយសាយ” ដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ
សិល្បករ Pleng រួមជាមួយតារាតាមបណ្តាញសង្គមដទៃទៀត បានចូលរួមជាមួយលោក អួន បឋម ដែលត្រូវបានគេស្គាល់ថា “សាយ” កាលពីថ្ងៃអាទិត្យក្នុងព្រឹត្តិការណ៍រត់ចម្ងាយ១០ គីឡូម៉ែត្រនៅកោះពេជ្រ ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ “រត់ជាមួយសាយ” ដែលជាយុទ្ធនាការរៃអង្គាសថវិកា ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ។
![](https://kampucheathmey.com/wp-content/uploads/2021/01/photo_2021-01-17_19-00-30-2-1024x682.jpg)
ក្រុមហ៊ុន Smart Axiata បានបរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារ ដល់យុទ្ធនាការរៃអង្គាសថវិការបស់ សាយ ដែលឥឡូវនេះថវិកាដែលបានរៃអង្គាសមានចំនួនលើសពី ៤៨ម៉ឺនដុល្លារ បន្ទាប់ពីគាត់បានរត់ចម្ងាយជាង ២.៤០៨គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន ២១ ក្នុងរយៈពេល ៩៧ ថ្ងៃ។
ថ្លែងអំពីមូលហេតុ ដែលគាត់ផ្តើមយុទ្ធនាការ “រត់ជាមួយសាយ” នេះឡើង លោក សាយ បាននិយាយថា “ខ្ញុំគោរព និងកោតសរសើរការងារ ដែលមន្ទីរពេទ្យកុមារអង្គរកំពុងធ្វើ ដើម្បីផ្ដល់ការព្យាបាលដល់កុមារកម្ពុជា ហើយខ្ញុំបានជួយពួកគេតាមរយៈមធ្យោបាយ ដែលខ្ញុំអាចធ្វើទៅបាន។ ឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាកមួយ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំមានអារម្មណ៍រំភើបណាស់ចំពោះការគាំទ្រ និងសប្បុរសធម៌របស់ប្រជាពលរដ្ឋខ្មែរក្នុងបុព្វហេតុដ៏គួរឲ្យស្ងើចសរសើរនេះ”។
លោកបន្តថា “ខ្ញុំមានអារម្មណ៍សប្បាយ រីករាយណាស់ ដែលក្រុមហ៊ុនធំៗនៅកម្ពុជា ដូចជាក្រុមហ៊ុន Smart បានចូលរួមគាំទ្រកម្មវិធីសប្បុរសធម៌របស់ខ្ញុំ ក្នុងការជួយប្រជាជនកម្ពុជាឲ្យចេះជួយយកអាសាគ្នា ជាពិសេសដល់អ្នក ដែលមិនមានសំណាងជាងខ្លួន ជាពិសេសក្មេងៗ”។
លោក សាយ ក៏ទទួលបានការតែងតាំងជាច្រើនពីពលរដ្ឋកម្ពុជា ដើម្បីក្លាយជាជយលាភីពានរង្វាន់ពលរដ្ឋគំរូរបស់ក្រុមហ៊ុន Smart ផងដែរ ដែលជាផ្នែកមួយផ្សេងទៀតនៃយុទ្ធនាការ “ឆ្ពោះទៅមុខរួមគ្នា” របស់ក្រុមហ៊ុន Smart Axiata ដើម្បីជ្រើសរើសពលរដ្ឋកម្ពុជា ដែលបាននាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់សហគមន៍របស់ពួកគេទោះបីជាប្រឈម នឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។
![](https://kampucheathmey.com/wp-content/uploads/2021/01/photo_2021-01-17_19-00-30-2-1-1024x682.jpg)
លោក Feiruz Ikhwan នាយកផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា “លោក សាយ បានលើកទឹកចិត្តដល់ពួកយើងទាំងអស់គ្នា ហើយពួកយើងនៅក្រុមហ៊ុន Smart មានមោទនភាព ក្នុងការរួមចំណែកដល់សមិទ្ធផលដ៏អស្ចារ្យរបស់គាត់ ក្នុងការរៃអង្គាសថវិកាជាច្រើនតាមរយៈគំនិតផ្តួចផ្តើម ការខិតខំ និងការលះបង់ផ្ទាល់ខ្លួន។ យើងសង្ឃឹមថា ការបរិច្ចាគរបស់ក្រុមហ៊ុនទៅកាន់យុទ្ធនាការ “រត់ជាមួយសាយ” នៅថ្ងៃនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការ “ឆ្ពោះទៅមុខរួមគ្នា” របស់យើងនឹងលើកទឹកចិត្តឲ្យពលរដ្ឋកម្ពុជាឲ្យចេះរួមគ្នា និងចេះជួយគ្នាទៅវិញទៅមក ជាពិសេសជួយអ្នកដែលងាយរងគ្រោះបំផុត ក្នុងអំឡុងពេលដ៏លំបាកទាំងនេះ”។
នៅពេលចុះបញ្ចប់នៃការរត់ចម្ងាយ១០ គីឡូម៉ែត្រ ក្រុមហ៊ុន Smart ក៏បានប្រកាសឲ្យដឹងថា ក្រុមហ៊ុននឹងពង្រីកការគាំទ្រដល់សេវាថែទាំសុខភាពកុមារឥតគិតថ្លៃ តាមរយៈការរៀបចំការប្រគំតន្ត្រីសប្បុរសធម៌ និងបរិច្ចាគថវិការបស់ក្រុមហ៊ុនឲ្យគ្រប់ចំនួន១០ម៉ឺនដុល្លារ។ ការប្រគំតន្ត្រី Smile Charity Concert នឹងធ្វើការផ្សាយផ្ទាល់តាមអនឡាញ នឹងមានការសម្ដែងពីតារាល្បីៗក្នុងព្រះរាជា ណាចក្រកម្ពុជាជាច្រើនរូប ផងដែរ។ ថវិកាទាំងអស់នឹងត្រូវបានបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យកុមារឈានមុខគេខាងផ្នែកផ្តល់សេវាថែទាំសុខភាពឥតគិតថ្លៃដល់កុមារកម្ពុជារាប់លាននាក់។
លោក Feiruz បានបន្ថែមទៀតថា ការធានាឲ្យបានថាពលរដ្ឋកម្ពុជា ជាពិសេសកុមារ ទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព គឺជាផ្នែកមួយដ៏សំខាន់ នៃការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ក្នុងការគាំទ្រដល់ការអភិវឌ្ឍជាតិក្នុងរាល់មធ្យោបាយ ដែលអាចធ្វើទៅបាន។
លោក ប្រុសឡា តារាម្នាក់ក្នុងចំណោមតារាល្បីៗដ៏ទៃទៀត ដែលបានចូលរួមក្នុងព្រឹត្តិការណ៍រត់នេះ បាននិយាយថា “ខ្ញុំពិតជាមានមោទនភាពចំពោះកម្មវិធីយុទ្ធនាការរបស់សាយ ដើម្បីរៃអង្គាសថវិកា សម្រាប់មន្ទីរពេទ្យកុមារអង្គរ។ នៅពេលដែលខ្ញុំបានចូលរួមរត់ជាមួយគាត់ ពិតជាជំរុញឲ្យខ្ញុំជួយធ្វើការងារផ្សេងទៀត សម្រាប់សហគមន៍ និងប្រទេសជាតិរបស់ខ្ញុំ។ ខ្ញុំពេញចិត្តក្នុងការធ្វើការជាមួយក្រុមហ៊ុន Smart ដែលក្រុមហ៊ុនបានចំណាយ ពេលវេលាជាច្រើនរាប់មិនអស់ ជាមួយនិងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានសុខុមាលភាពល្អ ផងដែរ។ ខ្ញុំទន្ទឹងរង់ចាំចូលរួមការប្រគុំ តន្ត្រី Smile Charity Concert នាពេលខាងមុខនេះ ផងដែរ”។
![](https://kampucheathmey.com/wp-content/uploads/2021/01/photo_2021-01-17_19-00-29-1024x682.jpg)
នាពេលថ្មីៗនេះ ក្រុមហ៊ុន Smart បានផ្ដើមយុទ្ធនាការ “ឆ្ពោះទៅមុខរួមគ្នា” ដែលមានគោលបំណងលើកស្ទួយសាមគ្គីភាពរវាងប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅទូទាំងប្រទេស។ យុទ្ធនាការនេះ ក៏មានវីដេអូដ៏គួរឲ្យរំជួលចិត្តមួយក៏នឹងមានបទចម្រៀងមួយផងដែរ ដែលត្រូវបានបង្កើតឡើងយ៉ាងពិសេស ដោយមានការចូលរួមរបស់អ្នកចម្រៀងលើ Pleng by Smart App សកម្មភាពទំនួលខុសត្រូវសង្គមផ្សេងៗទៀត និងយុទ្ធនាការពលរដ្ឋគំរូ ដែលផ្តោតលើការស្វែងរកប្រជាពលរដ្ឋកម្ពុជា ដែលបានធ្វើការផ្លាស់ប្ដូរជាវិជ្ជមានក្នុងសហគមន៍របស់ពួកគាត់។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាម រយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕
អត្ថបទពាណិជ្ជកម្ម
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?